តាមដានវីដេអូជាង ១នាទី នេះចប់ នឹងដឹងច្បាស់ថា ហេតុអ្វីត្រូវទិញលំនៅឋានពីបុរី ខេអេស រ៉េស៊ីដេន

កម្សាន្ត

បុរី ខេអេស រ៉េស៊ីដេន (KS Residence) ជាលំនៅដ្ឋានបែបទំនើប ទាន់សម័យ និងមានតម្លៃសមរម្យ សម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ ក្រុមហ៊ុន អាជីវករ ពិសេសលោកអ្នក ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង ខេត្តព្រៃវែង កៀនស្វាយ និងអ្នកកំពុងមានការងារ ឬធ្វើអាជីវកម្មនៅតំបន់ខាងកើតស្ពានច្បារអំពៅ ឬនៅជិតៗនោះ!

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី ខេអេស រ៉េស៊ីដេន (KS Residence) មានទីតាំងស្ថិតនៅលើផ្លូវបេតុងរដ្ឋ១៥ម ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយតែ១០គម ពីស្ពានច្បារអំពៅ ឬនៅខាងជើងផ្សារគគី តែ១៨០០ម​ ​ក្រោយវត្តដូនសរ ៣០០ម។

បុរី ខេអេស រ៉េស៊ីដេន (KS Residence) មាន​លំនៅឋាន​ច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស ហើយ​តម្លៃ​វិញ​គឺ​រឹតតែ​ធូរថ្លៃ​ថែមទៀត តួយ៉ាង​ផ្ទះលីង​វីឡា​ប្រភេទ LS មាន​តម្លៃ​ប្រមាណ​ជាង ៤ ម៉ឺន​ដុល្លារ ខណៈ​ប្រភេទ LM មាន​តម្លៃ​តែ​ជាង ៦ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

ផ្ទះលីងវីឡាប្រភេទ LS ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងផ្ទះទូទៅ លើដីទំហំ 4.20m x 16.50m និងទំហំផ្ទះ 4.20m x 8.50m នៅជាន់ផ្ទាល់ដី និងទំហំផ្ទះ 4.20m x 11.50m នៅជាន់ទីមួយ មាន២បន្ទប់គេង ៣បន្ទប់ទឹក សល់ដីខាងមុខ៦ម សល់ដីខាងក្រោយ ២ម មានរបងជុំវិញ ខណៈផ្ទះលីងវីឡាប្រភេទ LM ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងផ្ទះទូទៅ លើដីទំហំ 4.20m x 20m និងទំហំផ្ទះ 4.20m x 12m នៅជាន់ផ្ទាល់ដី និងទំហំផ្ទះ 4.20m x 14m នៅជាន់ទីមួយ មាន៣បន្ទប់គេង ៣បន្ទប់ទឹក សល់ដីខាងមុខ៦ម សល់ដីខាងក្រោយ ២ម មានរបងជុំវិញ។

អតិថិជនទាំងអស់ អាចបង់ប្រាក់ជាមួយបុរីត្រឹមតែ ១០% ប៉ុណ្ណោះ ហើយទឹកប្រាក់ដែលនៅសល់ ៩០% ទៀត អតិថិជន អាចប្រើប្រាស់សេវាឥណទានគេហដ្ឋានពីពីធនាគារ ភ្នំពេញពាណិជ្ជ (PPCB) ដែលឥណទាននេះមានរយៈវែងរហូតដល់២០ឆ្នាំ។

តោះ! កុំ​រង់ចាំ​យូរ សូម​ទៅ​តាមដាន​វីដេអូ​ខាងក្រោម ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ពី​មូលហេតុ​សំខាន់ៗ​ដែល​លោកអ្នក​គួរ​ទិញ​ផ្ទះ​លំនៅឋាន​នៅ​បុរី KS Residence ទាំងអស់គ្នា៖

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានា អាចចូលទៅកាន់៖

• លេខទូរសព្ទ៖ 016 96 2000, 099 96 2000, 061 965 168, 069 96 2000

• ហ្វេសបុកផេក (Facebook ផ្លូវការ)៖ Borey KS Residence បុរី ខេអេស រ៉េសុីដេន

• ផែនទីតាម Google Map៖ https://goo.gl/maps/yhwvCSxQp4ptEk247