លោក ឈុន វឌ្ឍនភក្ដី នាយកគ្រប់គ្រងអាជីវកម្មខ្នាតធំ នៃធនាគារឯកទេស វីង នាថ្ងៃទី ២៩ ខែសីហា នេះ ត្រូវបានប្រកាសតែងតាំងមុខតំណែងថ្មី ឡើងជាប្រតិភូសមាគមមិត្តយើង ទទួលបន្ទុកព្រះរាជាណាចក្រជប៉ុន។
“សមាគមមិត្តយើង” គឺជាសមាគមក្រៅរដ្ឋាភិបាល (NGO) ដែលមិនស្វែងរកប្រាក់ចំណេញជាលក្ខណៈឯកជន ដោយឈរលើពាក្យស្លោក មិត្តភាព សាមគ្គីភាព និងភក្ដីភាព។ រយៈពេលជាងមួយឆ្នាំ តាំងពីបង្កើតមក សមាគមមិត្តយើង បានចូលរួមសកម្មភាពសង្គម និងសប្បរសធម៌នានាយ៉ាងសកម្ម តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់និងសម្ភារផ្សេងៗទៀតជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូជាពិសេសគ្រួសារ និងជនដែលជួបការលំបាកក្នុងជីវភាពរាប់រយគ្រួសារដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូរសហការ។
បន្ថែមពីនេះ សមគមដែលទើបបង្កើតក្នុងរយៈពេលខ្លី តែល្បីល្បាញខាងគាំពារ និងជួយសង្គមនេះ ក៏បានបន្តតែងតាំងប្រតិភូសមាគម ប្រចាំនៅក្រៅប្រទេសជាហូរហែ ដើម្បីបន្តជួយកសាងបណ្ដាញ កៀរគងធនធានមនុស្ស ក្នុងគោលដៅបន្តវឌ្ឍនៈភាពរបស់សមគមផងដែរ៕