តម្លៃផ្ទះនៅហុងកុងបន្តធ្លាក់ចុះដល់បាត ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយ

អន្តរជាតិ

គិត​ត្រឹម​ខែកក្កដា ឆ្នាំ ២០២២ តម្លៃ​ផ្ទះ​នៅ​ហុងកុង​បាន​បន្ត​ធ្លាក់ចុះ​ដល់ ១,៦% ដែល ជា​ចំណុច​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ប្រមាណ ២,៥ ឆ្នាំ​ចុងក្រោយ បន្ទាប់​ពី​ទីក្រុង​ដីកោះ​មួយ​នេះ​ទទួល​រង​ឥទ្ធិពល​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដាំក្បាល​ចុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​បាន​បង្ហាញ​ថា សន្ទស្សន៍​តម្លៃ​ផ្ទះ​សរុប​នៅ​ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ​ពី ៣៨២,៤ នៅ​ខែមិថុនា មក​សល់​ត្រឹម ៣៧៦,១ នៅ​ខែកក្កដា។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី SCMP។

ប្រភពដដែល​បាន​បន្ថែម​ទៀត​ថា តាំងពី​បើកទំព័រ​ឆ្នាំ ២០២២ មក​ទល់​ពេលនេះ តម្លៃ​ផ្ទះ​នៅ​ហុងកុង​ធ្លាក់ចុះ ៤,៥% ខណៈ​ខែកក្កដា​គឺ​ជា​ខែ​ទី ៣ ដែលតម្លៃ​ផ្ទះ​នៅ​ទីនោះ​មាន​ការ​ធ្លាក់ចុះ​ផ្ទួនៗ។

បន្ថែម​ពីនោះ អ្នកជំនាញ​បាន​ព្យាករណ៍​ទៀត​ថា តម្លៃ​ផ្ទះ​នៅ​ហុងកុង​នឹង​បន្ត​ដាំក្បាល​ចុះ​ថែមទៀត​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​វា​អាច​នឹង​បន្ត​ធ្លាក់ចុះ​រហូត​ដល់ ១០% ឯណោះ ទម្រាំ​ដល់​ដាច់ឆ្នាំ ២០២២៕