កម្រមានអ្នកដឹង មហាសេដ្ឋីសញ្ជាតិខ្មែរ ចេន ហ្ស៊ី បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលអ្នកផលិតនាឡិកា

ជុំវិញ​ឧកញ៉ា

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology) ដែលកំពុងទទួលការបណ្តុះបណ្តាលលើវិស័យនាឡិកាស្វីស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិទ្យាស្ថានបណ្តុះបណ្តាលនេះ ត្រូវបានលើកទឹកចិត្តទាំងថវិកា និងសម្ភារៈដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ជាជនជាតិចិន ទទួលបានសញ្ជាតិខ្មែរ ឧបត្ថម្ភធានារ៉ាប់រង។ មជ្ឈមណ្ឌលបង្កើតបានជាគន្លឹះដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យអប់រំនៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្តើមផ្សេងៗទៀត។

កន្លងទៅវិទ្យាស្ថាននេះ និស្សិតកម្ពុជា ៦រូប បានសិក្សារួចមកហើយ ដើម្បីក្លាយជាអ្នកផលិតនាឡិកាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានសមត្ថិភាពជួសជុល និងផ្គុំនាឡិកាតាមស្តង់ដារប្រទេសស្វីស ដែលត្រូវបានចាត់ទុកថាជាស្តង់ដារលំដាប់នៃប្រភេទនាឡិកាប្រណីត។

អ្នកឧកញ៉ា ចេន ហ្ស៊ី បានបង្ហាញនូវក្តីសង្ឃឹមថា ចំណង់ចំណូលចិត្តរបស់អ្នកផលិតនាឡិកានាពេលអនាគតទាំងនេះ អាចក្លាយជាការបំផុសគំនិតសម្រាប់សិប្បកម្មផលិតនាឡិកាលំដាប់ខ្ពស់នៅទូទាំងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោក Sack-Man Loui នាយកផ្នែកប្រតិបត្តិនៃសាលាផលិតនាឡិកា Prince Horology បានលើកឡើងដែរថា៖ “សាលាបាននាំមកនូវគ្រឿងបរិក្ខារលំដាប់ពិភពលោក ដែលមានភាពប្រកួតប្រជែងជាមួយនឹងកន្លែងផ្សេងៗក្នុងប្រទេសស្វីស ដែលមានតែមួយគត់សម្រាប់ប្រទេសកម្ពុជា”។

លោកបន្តថា “ក្នុងនាមជាគ្រូបង្ហាត់ ចង់លើកកំពស់នូវវប្បធម៌សិល្បៈហត្ថកម្មរបស់វិចិត្រករបន្ថែមទៀត រួមទាំងមិនចាំបាច់ចំណាយអ្វីទាំងអស់ ដើម្បីធានាបានថាសិស្សានុសិស្សកម្ពុជាទទួលបានការការបណ្តុះបណ្តាលដ៏ល្អបំផុត” ៕