សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានសប្រសាសន៍ថា យើងទាំងអស់គ្នានិយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើង គឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុ កំពុងនាំទៅដល់ការបំផ្លាញ សិទ្ធិមនុស្សពិតប្រាកដ។ទន្ទឹមគ្នានេះ សម្តេច ហ៊ុន សែន បានហៅ ករណីអ្នកដំណើរលើនាវា Westerdam គឺជាវិបត្តិមនុស្សធម៌។
ការលើកឡើងពីសំណាក់ប្រមុខរដ្ឋាភិបាលនៅពេលនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍អំពី ជំងឺ COVID-19 ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកឲ្យមាន ការភ័យតក់ស្លុត រហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។ ករណីនេះ សម្តេចបានហៅថា ជា វិបត្តិមនុស្សធម៌លើករណីនាវា Westerdam។
បើកម្ពុជាមិនទទួលនាវានេះ អោយចុះចតទេ ម៉្លេះមកទល់ពេលនេះ មិនដឹងជារសាត់អណ្តែត ទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់ នៃជីវិតពួកគេនឹងត្រូវបូជា នៅលើកប៉ាល់ ឬបោះទម្លាក់ចោល ក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធ មិនទទួលពួកគេអោយចុះចត? តែកម្ពុជាមិនអាចបិទភ្នែកទុក អោយពលរដ្ឋទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវ បានគេមើលងាយ និងរើសអើងពីមុន ហើយកម្ពុជាយល់ច្បាស់ណាស់ អំពីអារម្មណ៍បែបនេះ ចំពោះអ្នកទេសចរ ទាំងអស់នោះ។ យើងទាំងអស់គ្នា និយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើង គឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុ កំពុងនាំទៅដល់ការបំផ្លាញ សិទ្ធិមនុស្សពិតប្រាកដ។
សម្តេចបានបញ្ជាក់ថា «បើកម្ពុជាមិនទទួលនាវានេះ អោយចុះចតទេ ម៉្លេះមកទល់ពេលនេះ មិនដឹងជារសាត់អណ្តែត ទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់ នៃជីវិតពួកគេនឹងត្រូវបូជា នៅលើកប៉ាល់ ឬបោះទម្លាក់ចោល ក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធ មិនទទួលពួកគេអោយចុះចត? យើងទាំងអស់គ្នា និយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើង គឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុ កំពុងនាំទៅដល់ការបំផ្លាញ សិទ្ធិមនុស្សពិតប្រាកដ»។
យ៉ាងណា សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើការងារលើ លើករណីនាវា Westerdam ឲ្យចប់ចុងចប់ដើម រហូតពួកគេបានធ្វើដំណើរទៅកាន់ប្រទេសកំណើត ប្រកបដោយសុវត្ថិភាព។ទន្ទឹមគ្នា ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មី កម្ពុជានឹងបន្តមើលថែ ភ្ញៀវទេសចរ នៅលើនាវា MS Westerdam បើសាម៉ីប្រទេសគេមិនទទួល៕ អត្ថបទ៖ សិរីការ