គូស្វាមីភរិយាក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ បានចេញបទចម្រៀងមួយបទមានចំណងជើងថា “WESTERDAM THANK YOU CAMBODIA” ដែលបទនេះដែរបានចាក់ទម្លុះបេះដូងកូនខ្មែរគ្រប់រូបក្នុងព្រឹត្តិការណ៍នាវា Westerdam ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាសង្គ្រោះអនុញាតិឲ្យចូលចត កាលពីពេលថ្មីៗកន្លងទៅ។
អត្ថន័យបទចម្រៀង ” WESTERDAM THANK YOU CAMBODIA” នេះដែរនិយាយរៀបរាប់អំពីថ្ងៃ១៣ កុម្ភៈ ឆ្នាំ២០២០ ដែលកូនខ្មែរ និង បណ្ដាប្រទេសនៅជុំវិញពិភពលោកចងចាំមិនភ្លេចដែលនាវា Westerdam ផុតកម្មពីជំងឺភ័យ ដោយសារសមុទ្រកម្ពុជាបើកជំហរផ្ដល់ក្ដីសង្ឃឹមថ្មីចម្រុះជាតិសាសន៍ឲ្យចូលចត។ ចំណែកឯថ្ងៃ១៤ កុម្ភៈវិញបានបញ្ជាក់ក្ដីស្រឡាញ់ទេសចរណ៍ជាង២ពាន់នាក់ទះដៃរំភើបអបអរអគុណដល់កម្ពុជាបិតាសន្តិភាពខេមរា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមិនប្រកាន់ឬ រើសអើងពូជសាសន៍ដទៃក្នុងពេលជួបគ្រោះភ័យអាសន្ន។
ចំពោះអត្ថន័យបទចម្រៀង “WESTERDAM THANK YOU CAMBODIA” ទទួលបានកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូន និងមហាជនគ្រប់មជ្ឈដ្ឋានដោយពួកគាត់បានលើកឡើងថា ក្រៅពីកាន់កម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ឲ្យល្បីល្បាញមានតារាចម្រៀងល្បីៗចូលរួមច្រើនហើយនោះលោក អ៊ុក ណារីម និង និងអ្នកនាង ឆោម ឆពុំ ឆ្លៀតដាក់មួយបទខាងលើទម្លុះបេះដូងកូនខ្មែរឲ្យចងចាំមិនភ្លេចទៀតក្នុងព្រឹត្តិការណ៍១៣ កុម្ភៈ៕