ប្រាក់ចំណូលក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតនៅចិន ធ្លាក់ចុះស្ទើរទាំងស្រុងនៅឆមាសទី ១

អន្តរជាតិ

កាលពីថ្ងៃអង្គារ៍​កន្លង​ទៅ ក្រុមហ៊ុន Country Garden Holdings បានទម្លាយ​ថា ប្រាក់ចំណូលរបស់​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ ៩៦% នៅឆមាសទី១ ឆ្នាំ ២០២២ ដែលជា​តួលេខ​អាក្រក់​បំផុត​តាំងពី​ក្រុមហ៊ុន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​ហុងកុង​ឆ្នាំ ២០០៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​បំផុត​នៅ​ចិន​ខាងលើ​បាន​រាយការណ៍​ថា ប្រាក់​ចំណូល​របស់​ពួកគេ​បាន​ធ្លាក់ចុះ​មក ៦១២ លានយ័ន ឬ​ជិត ៩០ លាន​ដុល្លារ​ក្នុង​រយៈពេល​ ៦ ខែ​តំបូង​នៃ​ឆ្នាំ​ ២០២២។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​ Bloomberg។

ខុសពី​ដៃគូ​ប្រជែង​ឯទៀត អតិថិជន​គោលដៅ​របស់ Country Garden គឺ​ជា​គ្រួសារ​មាន​ជីវភាព​កម្រិត​មធ្យម​ ដែល​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក​មក​ធ្វើការ​នៅ​ទីក្រុង ដូច្នេះ​អំឡុងពេល​សេដ្ឋកិច្ច​សកល​កំពុង​ធ្លាក់ចុះ ស្របពេល​វិស័យ​អចលនទ្រព្យ​នៅ​ចិន​កំពុង​រកាំរកូស​ផង ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខូចខាត​ជាខ្លាំង។

មិនតែប៉ុណ្ណោះ តម្លៃ​ហ៊ុន​របស់ Country Garden គឺ​បាន​ធ្លាក់ចុះ ៣,៩% កាលពី​រសៀលថ្ងៃអង្គារ៍​នៅ​លើ​ផ្សារហ៊ុន​ហុងកុង ខណៈ​បើគិត​នៅឆ្នាំ​នេះ គឺ​បាន​ធ្លាក់ចុះ​រហូត​ដល់ ៦៤% បើ​ធៀប​នឹង​ឆ្នាំ​ទៅ។

សូមជម្រាប​ដែរ​ថា ក្រុមហ៊ុន​មិនមែន​ជា​អ្នកខាតបង់​តែ​ម្នាក់​ឡើយ ពោល​សូម្បី​តែ Yang Huiyan ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់​ក្រុមហ៊ុន​ក៏​ទទួល​រង​ឥទ្ធិពល​អាក្រក់​នេះ​ផងដែរ ពោល​លោកស្រី​បាន​របូត​លុយ​អស់​រាប់ពាន់​លាន​ដុល្លារ និង​ថែមទាំង​របូត​តំណែង​ជា​ស្ត្រីមាន​បំផុត​នៅ​អាស៊ី ដោយសារ​វិបត្តិ​អចលនទ្រព្យ​នៅ​ចិន​នេះ​ទៀត​ផង៕