កូនប្រុសច្បងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា៖ គ្រប់ការងារយើងអាចជួបបរាជ័យ។ ប៉ុន្តែ កុំគិតថា បើបរាជ័យយើងរត់ទៅកន្លែងដែលមានសុត្ថិភាព ឬរត់ទៅរកឳពុកម្ដាយជួយគ្រប់រឿងក៏ពុំគួរដែរ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកថា បរាជ័យកន្លែងណាងើបកន្លែងហ្នឹង ដោះស្រាយបញ្ហាកន្លែងនោះ។ កុំភ័យ កុំខ្លាចក្នុងការកែតម្រូវនូវចំណុចខ្វះខាត។ លោក ស សុខា ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។
សូមស្តាប់ប្រសាសន៍លោក ស សុខា៖