សភាពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីពី សភាពាណិជ្ជកម្មក្នុងឆ្នាំ១៩៩៥ និងលិខិតបទដ្ឋានគតិយុត្ដិពាក់ព័ន្ធនានា។ សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។
ក្រុមហ៊ុនសហគ្រាសស្របច្បាប់ធុនតូច មធ្យម និងធំ គ្រប់វិស័យនៅទូទាំងប្រទេស អាចចូលជាសមាជិករបស់សភាពាណិជ្ជកម្មបានទាំងអស់។ សភាពាណិជ្ជកម្ម ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងបង្កលក្ខណ:ធុរកិច្ចឲ្យកាន់តែល្អប្រសើរ។
ថ្ងៃនេះឧកញ៉ាញូស៍ សូមបង្ហាញជូននូវសមាសភាពប្រធាន និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅឆ្នាំ២០២២នេះ មានដូចខាងក្រោម៖
១. អ្នកឧកញ៉ា គិត ម៉េង៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន Royal Group
២. ឧកញ៉ា ស៊ន សុខណា៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ម្ចាស់ក្រុមហ៊ុន សូណាត្រា គ្រុប
៣. លោកស្រី ឧកញ៉ា ចាន់ សុទ្ធា៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន សេនជូរី គ្រុប
៤. ជំទាវ ឧកញ៉ា លីម ឈីវហូរ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន Atwood Import Export និង LCH Investment
៥. ឧកញ៉ា ហាន់ ឃៀង៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / នាយកប្រតិបត្តិក្រុមហ៊ុន Muhibbah Engineering (Cambodia)
៦. ឧកញ៉ា សុីវ ថៃ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / នាយកគ្រប់គ្រងក្រុមហ៊ុន OMC
៧. អ្នកឧកញ៉ា លី ហួរ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន លី ហួរ គ្រុប
៨. ឧកញ៉ា លឹម ហេង៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន Heng Mean Investment Group
៩. អ្នកឧកញ៉ា ហុង ពីវ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយក ក្រុមហ៊ុន ពិភពថ្មី គ្រុប
១០. ឧកញ៉ា ហុឺ បាវី៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ
១១. ឧកញ៉ា ទី ពិសិដ្ឋ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន ឈុន ហុង គ្រុប
១២. ឧកញ៉ា អាន ម៉ាឌី៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន អាន ម៉ាឌី គ្រុប
១៣. ឧកញ៉ា វិញ ហ៊ួ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / នាយកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពត
១៤. ឧកញ៉ា លី ឃុនថៃ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន Alpha Property Construction
១៥. ឧកញ៉ា គុយ វ៉ាត៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន Zillennium
១៦. បណ្ឌិត តាន់ មុនីវណ្ណ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយករង ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប
១៧. ឧកញ៉ា សុខ ពិសិដ្ឋ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន G Gear Group
១៨. ឧកញ៉ា គួច ផេង៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន Advanced Glory Logistics (Cambodia)
១៩. ឧកញ៉ា តែ តាំងប៉៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន TTP Group
២០. អ្នកឧកញ៉ា ហេង សិទី្ធ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន Maritime Development Group
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។ គិតមកត្រឹមខែមេសា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សារណៈយោគយល់ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការសរុបចំនួន ១៣០ ជាមួយស្ថាប័នដៃគូជាតិ និងអន្តរជាតិ៕