ក្រុងតាខ្មៅ ទទួលបានគម្រោងសាងសង់មន្ទីរពេទ្យឯកជនថ្មីមួយកន្លែង តម្លៃប្រមាណ ២៣លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នៅថ្ងៃទី៣១ ខែសីហាម្សិលមិញ បានសម្រេចផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុន KHEMUNIK HOSPITAL CO., LTD គម្រោងសាងសង់មន្ទីរពេទ្យចំនួន ១៥០គ្រែ ស្ថិតនៅក្នុងក្រុងតាខ្មៅ ជាមួយនឹងដើមទុនវិនិយោគប្រមាណ ២៣លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងសាងសង់មន្ទីរពេទ្យនេះ ស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលអាចនឹងបង្កើតការងារបានចំនួន ៤៥៨កន្លែង។

ដោយ​​មាន​ទីតាំង​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​ ហើយជាខេត្តជាប់នឹងរាជធានីភ្នំពេញស្រាប់ ខេត្តកណ្តាល កំពុងតែបង្ហាញ​​សក្តានុពល​របស់​ខ្លួន ដោយ​សារ​មានការ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​បុរី​លំនៅឋាន​ជាច្រើន​ព្រោងព្រាត​នៅ​ក្នុង​ទី​ក្រុងនៃទីរួម​ខេត្ត​មួយ​នេះ​។​

ពិេសសទៀតនោះ ខេត្តកណ្តាល ក៏ដូចជាក្រុងតាខ្មៅ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននឹងកំពុងស្វាគមន៍រោងចក្រសហគ្រាសជាច្រើនមកវិនិយោគបន្ថែមកាន់តែច្រើនឡើង ដែលជាការបង្កើនការវិនិយោគ និងការងារជូនប្រជាពលរដ្ឋផងដែរ៕