ក្រសួងមហាផ្ទៃម៉ាឡេស៊ី នឹងបញ្ចេញកញ្ចប់ទិដ្ឋាការពិសេស Malaysia Premium Visa Programme ហៅកាត់ PVIP ដើម្បីអូសទាញវិនិយោគិនអន្តរជាតិមកកាន់ប្រទេសនៅអាស៊ានមួយនេះ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Datuk Seri Hamzah Zainudin បានអះអាងថា កម្មវិធីមួយនេះនឹងដំណើរការនៅខែតុលា។ នេះបើតមាការចុះផ្សាយពី Malaymail។
រដ្ឋមន្ត្រីខាងលើបានអះអាងទៀតថា PVIP នឹងសហការជាមួយនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការផ្ដល់ជូននូវសិទ្ធ “រស់នៅតាមរយៈការវិនិយោគក្នុងស្រុក” ដែលនេះជាកត្តាចំបងមួយតម្រូវឲ្យវិនិយោគិនទាំងអស់ត្រូវមានប្រាក់តម្កល់ក្នុងកុងធនាគារក្នុងស្រុកយ៉ាងហោចណាស់ ១ លានរីងហ្គីត ឬជាង ២២ ម៉ឺនដុល្លារ។
បន្ថែមពីនោះលោកក៏បានបញ្ជាក់ដែរថា កម្មវិធីផ្ដល់ទិដ្ឋាការពិសេសនេះគឺនឹងធ្វើឡើងសម្រាប់ប្រជាជនទាំងអស់មកពីគ្រប់ប្រទេស លើកលែងតែប្រទេសអ៊ីស្រាអែល និងប្រទេសដែលមានបញ្ហាទំនាក់ទំនងទ្វេភាគីជាមួយម៉ាឡេស៊ីប៉ុណ្ណោះ ដែលមិនអាចទទួលបានទិដ្ឋាការពិសេសនេះ៕