ស្ដេចត្រាញ់តៃវ៉ាន់ដកលុយពីហោប៉ៅ ៣៣ លានដុល្លារ បង្វឹកទ័ពរាប់លាននាក់ ត្រៀមតតាំងជាមួយចិន

អន្តរជាតិ

ទំនាស់​រវាង​ប្រទេស​ចិន និង​កោះតៃវ៉ាន់​នៅតែ​មិនទាន់​អាច​ដោះស្រាយ​ដោយ​សន្តិវិធី​នៅឡើយ ហើយ​វា​កាន់តែ​ក្ដៅ​គគុក​ ក្រោយ​មាន​វត្តមាន​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក Nancy Pelosi មក​ធ្វើ​ទស្សនកិច្ច​កាលពី​ពេលកន្លង​ទៅ​ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះបីជា តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​បាន​ចាកចេញ​ពី​ទីក្រុង​តៃប៉ិ​ហើយ​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​នៅ​តែ​អះអាង​ថា ចិន​កំពុង​តែត្រៀម​កម្លាំង​ជុំវិញ​កោះ​នៅឡើយ ខណៈ​កងទ័ព​តៃវ៉ាន់​ក៏​ត្រៀមរួចស្រេច​សម្រាប់​ការ​វាយបក បើសិនជា​សង្គ្រាម​ផ្ទុះ​ឡើង​ពិតមែន។

ទាក់ទង​នឹង​បញ្ហា​មួយ​នេះ លោក Robert Tsao ជា​អ្នក​ជំនួញ​ជោគជ័យ​បំផុត​មួយ​រូបនៅ​តៃវ៉ាន់​បាន​ចេញ​មុខ​គាំទ្រ​រដ្ឋាភិបាល​របស់​ខ្លួន ដោយ​បាន​បរិច្ចាគ​ទឹកប្រាក់​ ១ ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ប្រមាណ ៣៣ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ហ្វឹកហាត់​ទ័ព​ ៣ លាន​នាក់​បន្ថែម​ដើម្បី​ការពារ​ការ​ឈ្លានពាន​ពី​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​ France24។

ស្ដេចត្រាញ់​ខាងលើ​បាន​អះអាង​ថា លោក​នឹង​ចាយ​លុយ ៦០០ លាន​ដុល្លារ​តៃវ៉ាន់​ ដើម្បី​បង្វឹក​ទ័ព ៣ លាន​នាក់​ដែល​លោក​ដាក់​ឈ្មោះ​ថា “កងកម្លាំងខ្លាឃ្មុំខ្មៅ” ក្នុង​រយៈពេល ៣ ឆ្នាំ ដើម្បី​អាច​ធ្វើការ​រួម​គ្នា​ជាមួយ​កង​យោធា ខណៈ​ទឹកប្រាក់ ៤០០ លាន​ទៀត​នឹង​ចាយ​លើ​ការ​ហ្វឹកហ្វឺន​ខ្មាន់កាំភ្លើង ៣ សែននាក់៕