ធនាគាររុស្ស៊ីបានសរុបការខាតបង់សម្រាប់ ៦ ខែតំបូងនៃឆ្នាំ ២០២២ មានរហូតដល់ ១,៥ ទ្រីលានរ៊ូបល ឬប្រមាណ ២៥ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយធនាគារកណ្ដាលរបស់រុស្ស៊ី។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា នេះគឺជាលើកដំបូងដែលនិយ័តករបានបញ្ចេញរបាយការណ៍ទាក់ទងនឹងប្រាក់ចំណូលរបស់ធនាគាររុស្ស៊ី តាំងពីមហាអំណាចមួយនេះបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ។
ក្នុងចំណោមនោះ ធនាគារ ២/៣ ខាតបង់ដោយសារតែមានបញ្ហាទាក់ទងនឹងប្រតិបត្តិការរូបិយប័ណ្ណបរទេស ស្របពេលអនុប្រធានធនាគារកណ្ដាលរុស្ស៊ី Dmitry Tulin ទម្លាយថា ការខាតបង់អាចនឹងមិនលើសពី ១,៥ ទ្រីលានរ៊ូបលរហូតដល់ដាច់ឆ្នាំឯណោះ។
សូមជម្រាបដែរថា ធនាគារនៅរុស្ស៊ីខាតបង់ ១,៩ ទ្រីលានរ៊ូបល ប៉ុន្តែក៏មានខ្លះទទួលបានផលចំណេញប្រមាណ ៤០០ ពាន់លានរ៊ូបលផងដែរ ដូច្នេះបើកាត់កងទៅ ធនាគាររុស្ស៊ីទាំងអស់ខាតបង់សរុបប្រមាណ ១,៥ ទ្រីលាន៕