តើនរណាជាប្រធានក្លឹបបាល់ទាត់បុរី ប៉េង ហួត?

ជុំវិញ​ឧកញ៉ា

ក្លឹបបាល់ទាត់ បុរី ប៉េង ហួត «PHFC» មានអាយុកាល ៧ឆ្នាំហេីយ ត្រឹមកណ្តាលឆ្នាំ២០២២នេះ។ ក្លឹបបាទាត់នេះប្រមូលផ្តុំដោយកីឡាករវ័យចាស់ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បុគ្គលិកក្រុមហ៊ុនឯកជន ដែលភាគច្រើនរស់នៅក្នុងបុរី ប៉េងហួត របស់ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េងហួត គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្លឹបបាល់ទាត់បុរី ប៉េងហួត ដឹកនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដដោយឈលេីគោលការណ៍កីឡានាំមកនូវ​សសុខភាព មិត្តភាព​​ វិន័យ​ និង ការទទួលខុសត្រូវ។

នៅឆ្នាំ២០២២នេះ ជាឆ្នាំទី៧ហើយ នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ដែលបានចូលរួមប្រកួតមិត្តភាជាច្រើនប្រកួត។ ប្រភពច្បាស់ការ បានបង្ហើបប្រាប់ឧកញ៉ាញូស៍ថា ក្លឹបបាល់ទាត់បុរី ប៉េងហួត ក្រោមការដឹកនាំដោយលោក ម៉ៅ ហាវណ្ណាល់ ក្រៅពីរៀបចំការប្រកួតហើយនោះ ក៏តែងតែរៀបចំចាត់ថវិកា និងសម្ភារៈជូនដល់អតីតកីឡារករចាស់ៗ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម រហូតមកដល់សម័យរដ្ឋកម្ពុជា រួមទាំងកីឡាករចាស់ៗបច្ចុប្បន្នផងដែរ។

សូមជម្រាបថា ក្លឹបបាល់ទាត់បុរី ប៉េងហួត នៅថ្ងៃសៅរ៍ ទី៣ កញ្ញានេះ បានរៀបចំការប្រកួត ដណ្តើមពានរង្វាន់ និងបើករដូវកាលថ្មី រវាងក្រុម «ឯកសណ្ឋានពណ៌ លឿងទុំ» និង «ឯកសណ្ឋានពណ៌ ស្វាយ» ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឧកញ៉ា និងកីឡាករជាច្រើនរូបទៀត មានជាអាថ៌៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក កែប ជុតិមា អតីតអភិបាលក្រុងភ្នំពេញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា ព្រមទាំងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុន ជីបម៉ុង គ្រុប ឧកញ៉ា ថៃ ជាហួត និងកីឡាករជាច្រើនរូបទៀត៕