ក្រៅពីសង់លំនៅដ្ឋានរាប់ម៉ឺនខ្នងផ្ទះ អ្នកឧកញ៉ា ហុង ពីវ កំពុងពង្រីកវិសាលភាពមុខជំនួញថ្មី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន ពិភពថ្មី គ្រុប ដែលបោះទុនវិនិយោគក្នុងវិស័យលេចធ្លោជាច្រើននៅកម្ពុជា ដូចជា អចលនទ្រព្យ ធនាគារ និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការកត់សម្គាល់ មុខជំនួញអចលនទ្រព្យឃើញថា មានភាពលេចធ្លោ និងទទួលការគាំទ្រច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ ក៏ព្រោះតែតម្លៃផ្ទះរបស់លោកលក់ក្នុងតម្លៃមធ្យមនៅភ្នំពេញ និងជាយក្រុង។

គិតមកដល់ពេលនេះ បុរី ពិភពថ្មី មានបទពិសោធសាងសង់លំនៅដ្ឋានអស់រយៈពេលជាង ១៨ឆ្នាំមកហើយ និងបានសង់សំណង់សម្រេចចំនួន ៤៣ទីតាំង នៅទូទាំងរាជធានី-ខេត្ត សរុបចំនួន ៥៧,០០០ផ្ទះ មានអតិថិជនរស់នៅជាង ២២ម៉ឺននាក់។ ក្រៅពីនេះ បុរី ពិភពថ្មី ក៏មានសមិទ្ធផលជាច្រើនទៀត ដូចជា អាគាររៀបអាពាហ៍ពិពាហ៍ ផ្សារ សាលារៀន អាគារស្នាក់នៅ ថែមទាំងកំពុងសាងសង់នូវផ្សារទំនើប និងខុនដូរផងដែរ។

មហាសេដ្ឋី ហុង ពីវ ក្រៅតែពីវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អចលនទ្រព្យ ជាមួយនឹងបទពិសោធជាងមួយទសវត្សរ៍មក ថ្មីៗនេះលោកក៏ចាប់ផ្តើមពង្រីកវិសាលភាពនៃមុខជំនួញក្នុងវិស័យអប់រំបន្ថែមមួយជំហានទៀត ដែលចាប់ដៃជាមួយអតីតទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា បណ្ឌិត កុល ផេង ស្ថាបនិក សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បង្កើតសាលារៀននៅក្នុងបុរី ពិភពថ្មី។

សាលាអន្តរជាតិដែលចុះហត្ថលេខារួមគ្នានេះ មានឈ្មោះសាលាបញ្ញាសាស្ត្រអន្តរជាតិ-អ្នកឧកញ៉ា ពុង ពីវ ដែលដំណើរការក្នុង ៤ទីតាំង នៃបុរី ពិភពថ្មី រួមមាន បុរី ពិភពថ្មី ឈូកវ៉ា, បុរី ពិភពថ្មី កួរស្រូវ, បុរី ពិភពថ្មី កំបូល, និងបុរី ពិភពថ្មី ផ្លូវជាតិលេខ៣ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២។

អ្នកឧកញ៉ា ហុង ពីវ ក្រៅពីកិច្ចការជួយលើកស្ទួយសេដ្ឋកិច្ចជាតិ អ្នកឧកញ៉ាតែងតែមានចិត្តសប្បុរសធម៌បរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជួយទៅដល់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ពិសេសនោះគឺមន្ទីរពេទ្យគន្ធបុប្ផា៕