ស្ងាត់ៗ មេដឹកនាំយោធាមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចទៅប្រទេសរុស្ស៊ីជាលើកទី ២

អន្តរជាតិ

មេដឹកនាំរបបយោធាមីយ៉ាន់ Min Aung Hlaing បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ជាលើកទី ២ កាលពីថ្ងៃទី ០៥ ​កញ្ញា​កន្លង​ទៅ ខណៈ​ដំណើរទស្សនកិច្ច​លើកទី ១ ទើប​នឹង​បញ្ចប់​មិនទាន់​បាន​ ២​ ខែ​ស្រួលបួល​ផង។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរ​ជម្រាប​ដែរ​ថា រុស្ស៊ី​គឺ​ជា​ប្រទេស​មួយ​ដែល​គាំទ្រ​របបយោធា​មីយ៉ាន់ម៉ា ស្របពេល​ប្រទេស​ជាច្រើន​ជុំវិញ​សកលលោក​បាន​ថ្កោលទោស​ពី​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ។

ដោយឡែក ទំនាក់ទំនង​ទ្វេភាគី​រវាង​មីយ៉ាន់ម៉ា និង​រុស្ស៊ី​ក៏​នៅ​តែ​រក្សា​បាន​ចំណង​មិត្តភាព​រឹងមាំ​ផងដែរ ពោល​រុស្ស៊ី​តែងតែ​ផ្ដល់ជូន​នូវ​វ៉ាក់សាំង​កូវីដ ១៩ សម្រាប់​មីយ៉ាន់ម៉ា ស្របពេល​ភាគី​ម្ខាងទៀត​ក៏​មាន​គម្រោង​នាំចូល​ប្រេង​សាំង​ពី​រុស្ស៊ី​ផង​ដែរ៕