ប្រធានាធិបតីហ្វីលីពីន ធ្វើទស្សនកិច្ចទៅឥណ្ឌូណេស៊ីជាលើកដំបូង ដើម្បីរឹតចំណងមិត្តភាព

អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន​ Ferdinand Marcos Jr បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី ដោយបាន​ជួប​សំណេះសំណាល​ជាមួយ​ប្រធានាធិបតី Joko Widodo កាលពី​ថ្ងៃទី ០៥ កញ្ញា​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ធ្វើ​ទស្សនកិច្ច​មួយ​នេះ​គឺ​ដើម្បី​រឹតបន្តឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង ២ ដូចជា​ពង្រឹងការការពារ ការ​ធ្វើពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង ២ ជាដើម។​

ដោយឡែក ប្រធានាធិបតី​ឥណ្ឌូណេស៊ី Jokowi វិញ​ក៏​បាន​បង្ហើប​ដែរ​ថា មេដឹកនាំទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ផែនការសកម្មភាពការទូតរយៈពេលប្រាំឆ្នាំ ហើយបានយល់ព្រមបង្កើនល្បឿន និងពិនិត្យឡើងវិញនូវការរៀបចំព្រំដែនសមុទ្រ។

សូមជម្រាប​ដែរ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បាន​កើនឡើង​ជិត ៥០% បើធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​មេដឹកនាំប្រទេស​ឥណ្ឌូណេស៊ី​បាន​ស្នើ​ឲ្យ​ការ​ធ្វើពាណិជ្ជកម្ម​តាម​ព្រំដែន​មាន​ការ​អភិវឌ្ឍន៍​បន្ថែម ខណៈ​ផ្លូវ​ដឹកជញ្ជូន​ក៏​នឹង​ត្រូវ​ជួសជុល​ឡើង​វិញ​ផងដែរ៕