កញ្ញា ឡូវ ស្រីពៅ ដែលជាកូនស្រីរបស់ឧកញ៉ា ឡូវ ហ៊ឺង បានលើកឡើងថា យើងអាចប្រៀបអ្វីប្រៀបបាន តែកុំប្រៀបទ្រព្យសម្បត្តិ ព្រោះវាមិនមែនជារបស់អមតៈ ដែលអាចឱ្យយើងមានមោទនភាពនោះទេ ហើយជីវិតមានតែមួយ ត្រូវតែរៀនស្វែងរកខ្លឹមសារ “សេចក្តីសុខ” ឱ្យជីវិត ទើបជារឿងប្រសើរ។
យុវតីដ៏ស្រស់ស្អាត ម្ចាស់ប្រេនផលិតផលថែរក្សាសម្រស់ Luxury រូបនេះ បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ថា សង្គមនេះមនុស្សជាអ្នកបង្រៀនមនុស្ស។ ដាក់ខ្លួនឱ្យទាប តែកុំដាក់តម្លៃឱ្យអន់។ អំពើល្អសាងមករាប់ខែឆ្នាំ បើទាស់ចិត្តគេបន្តិច គឺយើងប្រែទៅជាមនុស្សអត់ចិត្តភ្លាម។ អួតថាអួត មិនអួតថាអន់ ចាប់ផ្តើមកើតគំនិតប្រៀបធៀបភ្លាម។
កញ្ញា ស្រីពៅ បានបន្តថា ថ្ងៃនេះគេល្អដាក់យើង តែមិនប្រាកដថាថ្ងៃក្រោយ គេនៅតែល្អទេ។ សម័យនេះ ប្រយ័ត្នឱ្យបានគ្រប់ចំណុច អ្នកចាំជាន់ច្រើនជាងអ្នកអបអរ។ ជាចុងក្រោយ កញ្ញាបានផ្តាំផ្ញើថា យើងអាចប្រៀបអ្វីប្រៀបបាន តែកុំប្រៀបទ្រព្យ ព្រោះវាមិនមែនជារបស់អមតៈ ដែលអាចឱ្យយើងមានមោទនភាពនោះទេ។ ជីវិតមានតែមួយ ត្រូវរៀនស្វែងរកខ្លឹមសារ “សេចក្តីសុខ” អោយជីវិត។
សូមបញ្ជាក់ថា កញ្ញា ឡូវ ស្រីពៅ ជាកូនស្រីពាណិជ្ជករ និងជាឥស្សរជនជាន់ខ្ពស់ម្នាក់គឺ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ កញ្ញា មានបងស្រីឈ្មោះ ឡូវ ហ្គេចម៉ី ម្ចាស់ហាង ជីអ៊ឹម សំអាងការ ដែលបានទទួលគោរមងារជាឧកញ៉ា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ និងមានបងប្រុសឈ្មោះ ឡូវ សុខសាន ទើបទទួលបានការតែងតាំងជាអភិបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះផងដែរ៕