លោកផ្កាយពីរ អ៊ូ សុបុណ្ណា ឡើងជា «ស្នងការនគរបាលខេត្តក្រចេះ»

សង្គម​ និង​សេដ្ឋកិច្ច

លោកឧត្តមសេនីយ៍ទោ (ផ្កាយពីរ) អ៊ូ សុបុណ្ណា អនុប្រធាននាយកដ្ឋាប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​​តែងតាំងជា ស្នងការនគរបាលខេត្តក្រចេះ ជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលត្រូវបានតែងតាំងជា អគ្គស្នងការរងនគរបាលជាតិ តាម​រយៈ​ប្រកាស​លេខ ៤៩២៤ ប្រក ចុះ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណែក​ឯ​ពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី​​ នៃស្នងការដ្ឋាននគរបាលខេត្ដក្រចេះ ខាង​លើ​នេះ នឹងត្រូវ​ធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាល នៃ​គណៈអភិបាល​ខេត្ត​ក្រចេះ៕