ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតទី ២ លើលោក គ្រោងចាយលុយជិត ១១ ពាន់លានដុល្លារពង្រីកអាជីវកម្ម

អន្តរជាតិ

ក្រុមហ៊ុន SK Hynix ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ធំ​បំផុត​ទី ២ លើ​លោក បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា ពួកគេ​នឹង​វិនិយោគ​លុយ​ប្រមាណ ១៥ ទ្រីលានវ៉ុន ឬ​ ១០,៩ ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល ៥ ឆ្នាំ​ខាងមុខ​ដើម្បី​សាងសង់​រោងចក្រ​ថ្មី​នៅ​កូរ៉េខាងត្បូង។ នេះ​បើតាម​ការ​ចុះផ្សាយពី​ CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​បាន​បញ្ជាក់​ទៀត គម្រោងសាងសង់​រោងចក្រ​ថ្មី​នេះ​នឹង​ត្រូវ​ប្រគល់​ឲ្យ​ក្រុមហ៊ុន M15X ជាអ្នក​ម៉ៅការ​ ស្របពេល​ការសាងសង់​នឹង​ចាប់​ផ្ដើម​នៅ​ខែតុលា និង​គ្រោង​បញ្ចប់​​នៅ​ដើមឆ្នាំ ២០២៥​ នៅ​តំបន់ Cheongju ភាគ​ខាងត្បូង​នៃ​ទីក្រុង​សេអ៊ូល​។

ក្រៅពី​នោះ ក្រុមហ៊ុនមេ SK Group ក៏​បាន​បង្ហើប​ពី​គម្រោង​ក្នុង​ការ​ចង់​ពង្រីក​ខ្លួន​កាន់តែ​ធំ ពោល​ចង់​សាងសង់​រោងចក្រ​វេចខ្ចប់​បន្ទះឈីប​នៅ​សហរដ្ឋអាមេរិក​ទៀត​ផង ប៉ុន្តែ​ព័ត៌មាន​លំអិត​គឺ​នៅ​មិន​ទាន់​ទម្លាយ​នៅឡើយ។

សូមជម្រាបដែរថា តម្រូវការ​បន្ទះ​ឈីប​ហាក់​មាន​ការ​ធ្លាក់ចុះ​បន្តិច ដោយសារ​បច្ចុប្បន្ន​វិបត្តិ​អតិផរណា​កំពុង​គម្រាមកំហែង​ដល់​ក្រុមហ៊ុន​ធំៗ​ជាច្រើន ស្របពេល​សេដ្ឋកិច្ច​ពិភពលោក​ក៏​កំពុង​បង្ហាញ​សញ្ញា​អវិជ្ជមាន​ផង​ដែរ៕