មេដឹកនាំទ្វីបអាហ្វ្រិក ទទូចសុំឲ្យប្រទេសអ្នកមានចេញមុខដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

អន្តរជាតិ

កាលពី​ថ្ងៃទី ០៥ កញ្ញា​កន្លង​ទៅ ថ្នាក់ដឹកនាំ​មក​ពី​ទ្វីបអាហ្វ្រិក​បាន​ជួប​ប្រជុំ​ដើម្បី​តបត​ ក៏ដួចជា​ស្នើសុំ​ឲ្យ​ប្រទេស​ដែល​មាន​ជាង​ខ្លួន​ ចេញមុខ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ឲ្យ​បាន​ប្រសើរជាង​នេះ ដោយចេញ​ជា​ថវិកា​ច្រើនជាង​ពួកគេ​ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​មាន​បំណង​ចង់​រក​ចំណូល​ប្រមាណ ២៥ ពាន់​លាន​ដុល្លា​ពី​វិនិយោគិន​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ សម្រាប់​គ្រោងការណ៍​សំខាន់ៗ​ដូចជា ពង្រឹង​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍​បន្ថែម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម។

យ៉ាងណា ដើម្បី​អាច​សម្រេច​គោល​បំណង​ខាងលើ​បាន ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ចាំបាច់​ត្រូវ​ទទួល​បាន​ការ​ឧបត្ថម្ភ និង​វិនិយោគិន​ខ្នាតយក្ស​ពី​ប្រទេស​អ្នកមាន​ ដូច្នេះ​ពួកគេ​បាន​ទទូច​សុំ​ឲ្យ​ប្រទេស​អ្នកមាន​ជាច្រើន​បង្កើន​ទំហំ​វិនិយោគ​មក​កាន់​ទ្វីបអាហ្វ្រិក​ ក៏ដូចជា​ជួយ​ដល់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ។

សូមជម្រាប​ដែរ​ថា កាលពីឆ្នាំទៅ​ថ្នាក់ដឹកនាំ​ពិភពលោក​បាន​ជំនុំ​គ្នា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​កត្តាបម្រែបម្រួល​អាកាសធាតុ ដោយ​ព្រមព្រៀង​នឹង​បង្កើន​ទំហំ​មូលនិធិ​សម្រាប់​គ្រោងការ Adaptation Projects សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យ​ដល់ ៤០ ពាន់​លាន​ដុល្លារ/ឆ្នាំ រហូត​ដល់​ឆ្នាំ ២០២៥។

ប៉ុន្តែ​កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ ថ្នាក់ដឹកនាំប្រទេស​ជាច្រើន​បាន​អវត្តមាន ស្របពេល​ប្រទេស​បារាំង ចក្រភពអង់គ្លេស ន័រវែស និង​ដាណឺម៉ាក​បាន​បរិច្ចាគ​ទឹកប្រាក់​សរុប​ប្រមាណ​ត្រឹម ៥៥ លាន​ដុល្លារ ជាហេតុ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​អាហ្វ្រិក​បង្ហាញ​ការ​ខកចិត្ត​ជាខ្លាំង៕