វិស័យអចលនទ្រព្យ ត្រូវបានចាត់ទុកថាជាប្រភពចំណូលដ៏ធំបំផុតមួយ និងមានការរីកដុះដាលខ្លាំង នៅទូទាំងសកលលោក ហើយហេតុដូច្នេះហើយ ទើបធ្វើឱ្យមានមហាសេដ្ឋីជាច្រើន កំពុងឈរជើងរកស៊ី នៅក្នុងវិស័យនេះ ។
យ៉ាងណា កាលពីអត្ថបទមុន ឧកញ៉ាញូវបានចុះផ្សាយរួចម្តងហើយ នូវអត្ថបទដែលបានបង្ហាញពីស្តេចត្រាញ់អចលនទ្រព្យមានបំផុត ១០ រូបលើពីភពលោក ហើយក៏បានបង្ហាញពីទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនោះផងដែរ ។
គួរឱ្យដឹងថា បច្ចុប្បន្ននេះ ខណ:ពេលដែលវិបត្តិហិរញ្ញវត្ថុនៅក្នុងប្រទេសចិន កំពុងតែធ្លាក់ចូលទៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលបានធ្វើឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យ នៅក្នុងប្រទេសនេះ មានការប្រែប្រួលយ៉ាងខ្លាំង តួរយ៉ាងដូចជាលោកស្រី Yang Huiyan ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន Country Garden ត្រូវបានរបូតចេញពីតំណែងជាស្រ្តីមានដាច់គេបំផុត នៅអាស៊ី ក្រោយបាត់បង់ទ្រព្យសម្បត្តិសរុបអស់ជាងពាក់កណ្តាល ។
ដោយឡែកសម្រាប់ថ្ងៃនេះ យើងក្រឡេកមកមើល ពីទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យកំពូលៗ លើពិភពលោក ថាមានការការប្រែប្រួលបែបណាខ្លះ បើធៀបនឹងរយ:ពេល កាលពី ៣ ខែមុន ។
១, Li Ka-shing ជនជាតិចិនហុងកុង ក្រុមហ៊ុនគោល Cheung Kong មានទ្រព្យសម្បត្តិសរុប ៣៤,៧ ពាន់លានដុល្លា កើនឡើងពី ៣៣ ពាន់លានដុល្លារ
២, Lee Shau-kee ជនជាតិចិន ក្រុមហ៊ុនគោល Henderson Land មានទ្រព្យសម្បត្តិសរុប ២៩,៧ ពាន់លានដុល្លារ កើនឡើងពី ២៧ ពាន់លានដុល្លារ
៣, Peter Woo Kwong-ching ជនជាតិចិនហុងកុង ក្រុមហ៊ុនគោល Wheelock មានទ្រព្យសម្បត្តិសរុប ១៧,៤ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៨ ពាន់លានដុល្លារ
៤, Donald Bren ជនជាតិអាមេរិក ក្រុមហ៊ុនគោល Irvine Company មានទ្រព្យសម្បត្តិសរុប ១៦,២ ពាន់លានដុល្លារ កើនឡើងពី ១៥ ពាន់លានដុល្លារ
៥, Joseph Lau Luen-hung ជនជាតិចិនហុងកុង ក្រុមហ៊ុនគោល Chinese Estate មានទ្រព្យសម្បត្តិសរុប ១៣,៥ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៤ ពាន់លានដុល្លារ
៦, Wang Jianlin ជនជាតិចិន ក្រុមហ៊ុនគោល Wanda មានទ្រព្យសម្បត្តិសរុប ១១,៩ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៧ ពាន់លានដុល្លារ
៧, Hugh Grosvenor ជនជាតិអង់គ្លេស ក្រុមហ៊ុនគោល Grosvenor មានទ្រព្យសម្បត្តិសរុប ១១,៦ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៦ ពាន់លានដុល្លារ
៨, Wu Yajun ជនជាតិចិន ក្រុមហ៊ុនគោល Longfor មានទ្រព្យសម្បត្តិសរុប ១១,១ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៧ ពាន់លានដុល្លារ
៩, Li Hua ជនជាតិចិន ក្រុមហ៊ុនគោល Excellence មានទ្រព្យសម្បត្តិសរុប ៩,៦ ពាន់លានដុល្លារ ធ្លាក់ចុះពី ១១ ពាន់លានដុល្លារ
១០, Yang Huiyan ជនជាតិចិន ក្រុមហ៊ុនគោល Country Garden មានទ្រព្យសម្បត្តិសរុប ៩,៤ ពាន់លានដុល្លារ ធ្លាក់ចុះពី ២៦ ពាន់លានដុល្លារ
បញ្ជាក់ផងដែរថា ទិន្នន័យដែលបានបង្ហាញខាងលើ គឺទទួលបានពីសារព័ត៌មាន Forbes , Bloomberg , INF គិតត្រឹមថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ ៕