ក្រុមហ៊ុន WHA Group ដែលជំនាញខាងអភិវឌ្ឍន៍អចលនទ្រព្យ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួន និងក្រុមហ៊ុនចិន BYD កំពុងពិចារណាលើការប្រកាសពីផែនការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការធ្វើសន្និសិទកាសែតស្ដីពីកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង ២ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ក៏ដូចជាបង្ហើបពីគម្រោងនៃការសាងសង់រោងចក្រមួយនេះនៅទីក្រុង Rayong ផងដែរ។ នេះបើតាមលិខិតអញ្ជើញរបស់ WHA Group។
សូមជម្រាបដែរថា ក្រុមប្រឹក្សាវិនិយោគថៃបានយល់ព្រមអនុម័តសម្រាប់ការវិនិយោគលើការផលិតរថយន្តអគ្គិសនីកាលពីខែសីហា ហើយក្នុងនោះក៏មានក្រុមហ៊ុន BYD ផងដែរ ដោយពួកគេមានគម្រោងចំណាយប្រមាណជិតកន្លះពាន់លានដុល្លារលើការផលិត EV នៅប្រទេសថៃ៕