មកដឹងត្រួសៗពីអគារ The Peak របស់អ្នកឧកញ៉ា សៀ ឫទ្ធី កម្ពស់ជាង ២០០ម៉ែត្រ

ជុំវិញ​ឧកញ៉ា

អគារ The Peak ​របស់​អ្នកឧកញ៉ា សៀ ឫទ្ធី ដែលស្ថិតនៅ​ទល់​មុខ​មាត់​ទន្លេ ក្បែរ​ស្ពាន​នាគ​កោះពេជ្រ ខណ្ឌ​ចំការ​មន ​គឺជា​អគារ​ពាណិជ្ជកម្ម ដែល​ខ្ពស់​ជាង​គេ​ចំនួន​៣ នៅ​រាជធានីភ្នំពេញ មាន​កម្ពស់​ជាង ២០០​ម៉ែត្រ និង​មាន​​ ៥៥​ជាន់ ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥៨០ លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

The Peak ​បាន​បើក​ការ​ដ្ឋាន​សាងសង់ ​​​នៅ​ថ្ងៃទី​០៣ ខែ​​ឧសភា ឆ្នាំ២០១៦ ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​​សិង្ហបុរី Oxley Gem (Cambodia) Co,.Ltd ដែលមាន​សក្ដានុពលខាងធនធានហិរញ្ញវត្ថុ ធនធាន​មនុស្ស និងបទពិសោធន៍លើវិស័យសំណង់អគារធំៗ ខ្ពស់ៗប្រណិត ហើយថែមទាំងទទួលបានកិត្ដិស័ព្ទ ដ៏ល្បីល្បាញខាងវិស័យអភិវឌ្ឍសំណង់អចលនវត្ថុ នៅសិង្ហបុរីជាច្រើនឆ្នាំមកហើយរួមជាមួយ Worldbridge Land។ ក្រុមហ៊ុន​នេះ ក៏​បាន​ចូល​រួម​វិនិយោគ​ជាមួយ​អ្នកឧកញ៉ា សៀ ឫទ្ធី ​ក្នុង​គម្រោង​អគារ The Bridge Tower នៅ​ក្បែរ​​គ្នា​នោះ ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​ផង​ដែរ។

​អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land បាន​លើក​ឡើង​ថា អគារ The Peak មានអគារភ្លោះកម្ពស់ ៥៥ជាន់ដ៏ប្រណីត (កម្ពស់ ២១៨ ម៉ែត្រ) សម្រាប់​ជា​ខុនដូ​រស់នៅ​ និងសណ្ឋានគារ The Shangri-La Hotel កម្ពស់ ២២៤ ម៉ែត្រ ដែលប្រកបដោយកិត្យានុភាព ក្នុងពិភពលោកជាយូរ​ណាស់​មកហើយ ឥឡូវបាន​ចាប់​ផ្ដើម​មាន​វត្តមាន​ក្នុងទឹកកម្ពុជា ដែល​អគារ​នេះ មានចំណុះសរុប ចំនួន​ប្រមាណ ១០១៤ យូនីត រួម​ទាំង​​ការិយាល័យ​ Grade A ចំនួន ៣៥​ជាន់។

សូមបញ្ជាក់ថា អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅរាជធានីភ្នំពេញ របស់ក្រុមហ៊ុន World Bridge Land នៅកម្ពុជា បានចាប់ដៃគូជាមួយ ក្រុមហ៊ុន Oxley Holding International ដែលមានមូលដ្ឋាននៅ​ប្រទេសសិង្ហបុរី បានវិនិយោគទុនជាង ៥៨០លានដុល្លារ ជាមួយអគារចំនួនបី កម្ពស់៥៥ ជាន់ The Peak ដោយ​បាន​ចាប់​ផ្ដើមបុកគ្រឹះសាងសង់នៅឆ្នាំ២០១៦ នឹងបានបញ្ចប់ការសាងសង់ជាផ្លូវការក្នុង ឆ្នាំ២០២០៕