ពូទីនបង្ហើបថា ចិនកំពុងសំងំកើបផលប្រយោជន៍ ពីទណ្ឌកម្មសេដ្ឋកិច្ចដែលលោកខាងលិចបានដាក់លើរុស្ស៊ី

អន្តរជាតិ

សហរដ្ឋអាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប​ជាច្រើន​បាន​ព្រួត​ដៃ​គ្នា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី បន្ទាប់​ពី​មហាអំណាច​មួយ​នេះ​បើក​ការ​ឈ្លានពាន​ទៅកាន់​ប្រទេស​ជិតខាង​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជា​កំពុង​ស្ថិត​ក្នុង​គំនាប​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​កម្រិតណា ក៏​សេដ្ឋកិច្ច​រុស្ស៊ី​នៅ​តែ​មិន​សូវ​ទទួល​រង​ផល​ប៉ះពាល់​ជា​ដុំកំភួន​ឡើយ ផ្ទុយ​ពី​ប្រទេស​លោកខាងលិច​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​កង្វះខាត​ហ្គាស​ប្រើប្រាស់ ក្រោយ​រុស្ស៊ី​ប្រកាស​ថា​ផ្អាក​ផ្គត់ផ្គង់​ហ្គាស ដើម្បី​ជួសជុល​បំពង់​បង្ហូរ​ឧស្ម័ន​​របស់​ខ្លួន។

ទន្ទឹម​នឹង​នោះ ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​បាន​បង្ហើប​ថា ប្រទេស​នៅ​លោកខាងលិច​គឺ​កំពុង​ជួប​នឹង​វិបត្តិធ្ងន់ធ្ងរ ដោយសារ​តែ​ព្យាយាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​ ដែល​ជា​រឿង​ឥតបានការ ហើយ​អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ធំ​ពី​រឿងនេះ​គឺ​ បណ្ដា​ប្រទេស​នៅ​អាស៊ី​ ជាពិសេស​គឺ​ចិន ដែល​ជា​សម្ព័ន្ធមិត្ត និងជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​លើ​លោក​ទី ២ តែម្ដង។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

ប្រភពដដែល​បាន​បង្ហើប​ទៀត​ថា បើ​ទោះ​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​រុស្ស៊ី​ទទួល​បាន​ពី​លោកខាងលិច​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ប៉ុន្តែ​នៅ​តាមតំបន់​ខ្លះ​ក៏​ទទួល​ផល​ប៉ះពាល់​ផងដែរ ជាពិសេស​លើ​ផ្នែក​ឧស្សាហកម្ម៕