ក្មួយស្រីនាយករដ្ឋមន្រ្តីម្នាក់ ណែនាំកុំតស៊ូជំនះខុសរឿងដែលនាំឲ្យបរាជ័យ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា នឹម វណ្ណៈ ទីប្រឹក្សាក្រុមហ៊ុន មេធាវី HNS Law Group មានប្រសាសន៍ថា៖ «ជោគជ័យកើតមកពីការព្យាយាម តែការព្យាយាមដោយគ្មានគោលដៅច្បាស់លាស់ស្មើនឹងបរាជ័យ។ ជោគជ័យកើតមកពីការខិតខំតស៊ូជំនះឧបសគ្គ តែតស៊ូជំនះខុសស្មើរនឹង បរាជ័យ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ាបន្តថា មនុស្សចង់បានលុយក្បត់មនសិការ បំផ្លាញអ្នកដទៃ ដើម្បីក្តីសុខខ្លួនឯង គេគឺជាមនុស្សធ្វើការនិងរកសុីមួយជីវិតក្នុងនាមជាទាសករលុយតែប៉ុណ្ណោះ។ ភាពជោគជ័យនិងក្តីសុខកើតមានលើមនុស្សដែលមានចិត្តត្រជាក់ដូចទឹកកក វិញ្ញាណរាវដូចជាទឹក បត់បែនបានគ្រប់កាលៈទេសៈ គ្រប់ទីកន្លែង។ ការសិក្សាស្រាវជ្រាវ និង ប្រើបញ្ញា ប្រការដោយ ភាពវៃឆ្លាតនឹងទទួលបានភាគជោគជ័យក្នុងជីវិត។

ទន្ទឹមនឹងនោះដែរ ឧកញ៉ា នឹម វណ្ណៈ ក៏បានចែករំលែកពាក្យដំបូងរបស់ម្តាយឪពុកជាទីស្រលាញ់របស់លោកជំទាវដែលតែងតែប្រៀនប្រដៅឲ្យប្រកាន់ខ្ជាប់នៅព្រហ្មវិហារធម៌ទាំង៤គឺ មេត្តា កុរណា មុទិតា និង ឧបេក្ខា។

លោកជំទាវពន្យល់យ៉ាងដូច្នេះថា៖ មេត្តា (ន) សេចក្តី​ប្រណី, សេចក្តី​រាប់រក, សេចក្តីស្រលាញ់ ។ ករុណា (ន) សេចក្តី​អាណិត, អាសូរ ការជួយ​សន្តោស​អ្នកដទៃ​ឲ្យ​រួច​ពី​សេចក្តី​ទុក្ខ។ មុទិតា (ន) ការមិន​មានចិត្ត​ច្រណែន​ឈ្លា​នី​ស​អ្នកដទៃ ត្រេកអរ​ជាមួយ​អ្វីដែល​អ្នកដទៃ​មាន។ ឧបេក្ខា (ន) ការតាំង​ចិត្តជា​កណ្តាល ដំណើរ​មិន​លម្អៀង​ទៅខាង​ណា៕