មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លើកតម្កើងពូទីនជាមេដឹកនាំពិភពលោក

អន្តរជាតិ

កាលពីថ្ងៃទី ០៥ កញ្ញា​កន្លង​ទៅ មេដឹកនាំរបបយោធា​មីយ៉ាន់ម៉ា Min Aung Hlaing បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុស្ស៊ី ក្នុង​គោល​បំណង​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​មហាអំណាច​ពិភពលោក និង​ប្រទេស​នៅ​តំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នោះ លោក Aung Hlaing ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីនផងដែរ ហើយថែមទាំង​កោតសរសើរ​ថ្នាក់ដឹកនាំ​រូប​នេះ​ថា សក្ដិសម​ឥតខ្ចោះ​ក្នុង​ការ​ក្លាយជា​មេដឹកនាំពិភពលោក។

“​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​អ្នកណាស់ ព្រោះ​អ្នក​គឺ​ជា​សសរ​ទ្រូង​របស់​ប្រទេស​រុស្ស៊ី និង​អាច​ដឹកនាំ​ប្រទេស​ឲ្យ​ក្លាយជា​មហាអំណាច​លេខ ១ ក្នុង​លោក។ ពួក​យើង​មិនគួរ​ហៅ​អ្នក​ត្រឹម​ជា​ថ្នាក់ដឹកនាំ​រុស្ស៊ី​ឡើយ តែ​គួ​រតែជា​ថ្នាក់ដឹកនាំ​ពិភពលោក​ទាំងមូល ដ្បិត​អ្នក​អាច​គ្រប់គ្រង​ស្ថិរភាព​ទូទាំងសកលលោក​បាន”។ នេះ​បើតាម​សម្ដី​របស់​មេដឹកនាំ​របបយោធា​មីយ៉ាន់ម៉ា​បាន​និយាយ។

បន្ថែម​ពីនោះ CNA ក៏​បាន​រាយការណ៍​បន្ថែម​ថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ២ បាន​ជួបជជែក​គ្នា​យ៉ាង​ជក់ចិត្ត​ និង​បើកចំហ​ពី​ការប្ដេជ្ញា ចាប់ដៃគ្នា​ក្នុង​ផ្ដោះប្ដូរ​យោបល់​លើ​បញ្ហា​ដែល​កំពុង​កើតមានឡើង​ក្នុង​ប្រទេស​ទាំង ២៕