អ្នកឧកញ៉ា គិត ម៉េង៖ ការអប់រំជាមធ្យោបាយតែមួយគត់ អាចឱ្យយើងចៀសផុតពីភាពក្រីក្រ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន​ រូយ៉ាល់ គ្រុប ​​និង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​​​​យល់​ថា​​ការ​អប់រំ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ​​ហើយ​ការអប់រំ ក៏​ជាមធ្យោបាយតែមួយគត់ ដែលអាចឱ្យយើងចៀស​ផុតពី​ភាព​ក្រីក្រ​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្នុង​ឱកាស​អបអរសាទរទិវាអក្ខរកម្មជាតិ-អន្តរជាតិ នៅ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​នេះ ​​​​អ្នក​ឧកញ៉ា ​​បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ហេតុអ្វីការអប់រំមានសារៈសំខាន់? តើការអប់រំមានន័យដូចម្តេច? លោក​បានមើល​និយមន័យរបស់ពាក្យនេះនៅក្នុងវចនានុក្រម ហើយការពន្យល់គឺសំដៅទៅលើ “ដំណើរការនៃការទទួល ឬផ្តល់ការណែនាំជាប្រព័ន្ធ ជាពិសេសនៅសាលា ឬសាកលវិទ្យាល័យ”។

ស្របពេលដែលប្រទេសជាតិយើងរីកចម្រើន ការអប់រំគឺជាមធ្យោបាយតែមួយគត់​ ដែលអាចឱ្យ​យើងចៀស​ផុតពីភាពក្រីក្រ។ ការអប់រំមានគ្រប់ទម្រង់ អ្នកខ្លះនឹងមានឱកាសចូលរៀននៅសាកលវិទ្យាល័យ ហើយអ្នក​ខ្លះប្រហែលជាចាប់ផ្តើមការងារនៅវ័យក្មេងបន្តិច។ នេះគឺជាការបណ្តុះបណ្តាលជីវិតពិត ប៉ុន្តែទោះបីជា​យ៉ាង​ណា​ក៏ដោយ ក៏វាមិនគួរមានកត្តាណាដែលបញ្ឈប់យើងពីការរៀនសូត្រនោះទេ។

សព្វថ្ងៃនេះ មានវគ្គបង្រៀនជាច្រើនដែលឲ្យយើងទុកចិត្តបាន និងការបណ្តុះបណ្តាលច្រើនទៀត​តាមប្រព័ន្ធ​អនទ្បាញ។ វគ្គខ្លះគឺមិនចាំបាច់បង់ប្រាក់ក្នុងការសិក្សានោះទេ។ សូមកុំគិតថាអ្នកចាស់ពេក​ក្នុងការរៀន​បន្ត។ សូមបន្តរៀន និងបន្តអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរ។ តាមរយៈការទទួលបានចំណេះដឹងថ្មីៗ អ្នក​នឹងបើកទ្វារទៅរកឱកាសថ្មីៗ។ ភាពជោគជ័យកើតមានចំពោះ​អ្នកដែល​តែងតែមានឆន្ទៈក្នុងការរៀន​សូត្រ​។

អ្នកឧកញ៉ា គិត ម៉េង ​​បាន​បញ្ជាក់​បន្ថែម​ថា សូមកុំរៀន ព្រោះអ្នកត្រូវបានប្រាប់ឱ្យ​រៀន។ សូមសិក្សា ពីព្រោះ​ពុទ្ធិគឺជាអំណាច ហើយគ្មាននរណាម្នាក់អាចយកវាចេញពីខ្លួនអ្នកបានទេ។ សិក្សា ព្រោះអ្នកត្រូវការចំណេះ​ដឹង​មិនអាចអត់បាន។ សិក្សា ព្រោះអ្នកចង់យល់ដឹងបន្ថែម។ សិក្សា ព្រោះចំណេះដឹងនឹងជួយអ្នកក្នុងជីវិត។ សិក្សា ព្រោះការរៀនសូត្រនឹងធ្វើឲ្យអ្នករីកចម្រើនក្លាយជាមនុស្សល្អជាងមុន៕