ម្ចាស់បំណុលត្រៀមរឹបអូសទីស្នាក់ការកណ្ដាល Evergrande នៅហុងកុង

អន្តរជាតិ

ដូចប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួចមកហើយ​ថា China Evergrande គឺ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​បំណុលវ័ណ្ឌក​ច្រើន​បំផុត​លើ​លោក ហើយ​ថ្មីៗនេះ​ក្រុម​ម្ចាស់បំណុល​ទើប​នឹង​ទទួល​បាន​សិទ្ធ​អាច​រឹបអូស​យក​ទីស្នាក់ការកណ្ដាល​របស់​ Evergrande នៅ​ហុងកុង។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Theguardian។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរ​រំលឹក​ដែរ​ថា Evergrande មាន​បំណុល​សរុប​ច្រើនជាង ៣០០ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ដោយសារ​មាន​ការ​យឹតយោង​ពី​រដ្ឋាភិបាល​ ទើប​ក្រុមហ៊ុន​មួយ​នេះ​អាច​មាន​ដង្ហើម​ដក​សន្សឹមៗ​ដូច​បច្ចុប្បន្ន។

ងាក​មក​មើល​ស្ថានការណ៍​បច្ចុប្បន្ន​វិញ Evergrande ធ្លាប់​ប្រកាស​លក់​អគារ​កម្ពស់ ២៦ ជាន់​នៅ​ហុងកុង​ម្ដង​ដែរ ដើម្បី​យក​ថវិកា​ដោះ​បំណុល​ខ្លះៗ ប៉ុន្តែ​លក់​មិនចេញ ស្របពេល Financial Times រាយការណ៍​ថា ​កាលពី​ដើមសប្ដាហ៍ ​ម្ចាស់បំណុល​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ Evergrande ថា ពួកគេ​ទើប​ទទួល​បាន​សិទ្ធរឹបអូស​អគារ​មួយ​នេះ និង​អាច​ប្រកាសលក់ចេញ​ជាបន្ទាន់​ក្នុង​តម្លៃ ១,២៧ ពាន់​លាន​ដុល្លារ។

សូមជម្រាប​ដែរ​ថា បើទោះជា​ម្ចាស់បំណុល​មិនទាន់​បញ្ចេញ​មុខ ប៉ុន្តែ​គេដឹង​ថា Evergrande នៅ​ហុងកុង​ធ្លាប់​ខ្ចីបំណុល​ធណាគារ China Citic Bank International និង​ធនាគារ China Citic Bank Corp Ltd សាខា​ហុងកុង​​ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ៕