ថៃ ដាក់គោលដៅនាំចេញអង្ករបស់ខ្លួន ឱ្យបាន ៧,៥ លានតោន នៅឆ្នាំ ២០២២ នេះ

អន្តរជាតិ

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៨ ខែកញ្ញាថា ប្រទេសថៃមានបំណងនាំចេញអង្ករចំនួន ៧,៥ លានតោននៅឆ្នាំ ២០២២ នេះ ដែលជាចំនួនកើនឡើងពីគោលដៅគ្រោងទុកពីមុន ចំនួន ៧ លានតោន ដោយសារតែមានការកើនឡើងនៃទិន្នផល និងកម្សោយនៃប្រាក់បាត ចំពេលកំពុងមានតម្រូវការស្បៀងអាហារពិភពលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Rachada Dhnadirek បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថៃជាប្រទេសដែលមានការនាំចេញអង្ករធំជាងគេទីបីរបស់ពិភពលោក បន្ទាប់ពីឥណ្ឌា និងវៀតណាម បាននាំចេញអង្កររបស់ខ្លួនចំនួន ៤,០៩ តោនរួចមកហើយ នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ ២០២២ នេះ ដោយបានកើនឡើង ៥៤% ធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

លោកស្រី បានបន្តទៀតថា អាកាសធាតុអំណោយផល របស់ប្រទេសថៃ បានជំរុញផលិតកម្មស្រូវរបស់ខ្លួន ខណ:ពេលដែលតម្លៃប្រាក់បាតធ្លាក់ចុះ នោះវាបានរក្សាតម្លៃអង្ករថៃ ឱ្យមានការប្រកួតប្រជែង ។

គួរបញ្ជាក់ថា រូបិយប័ណ្ណបាតរបស់ថៃ បានធ្លាក់ចុះដល់កម្រិតខ្សោយបំផុត ក្នុងរយ:ពេលជាង ១៥ ឆ្នាំ ធៀបទៅនឹងប្រាក់ដុល្លារ ។

លោកស្រី Rachada បាននិយាទៀតថា ប្រទេសថៃបានមើលឃើញពីតម្រូវការកើនឡើងសម្រាប់អង្កររបស់ខ្លួន នៅចំពេលដែលប្រទេសនានា កំពុងស្វែងរកការធានាលើសន្តិសុខស្បៀងអាហារ រួមទាំងការជំនួសស្រូវសាលី និងពោត នៅក្នុងឧស្សាហកម្មចំណីសត្វ ៕