៨ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលប្រមាណ ២៤២លានដុល្លារ ក្នុងការនាំអង្ករចេញទៅទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនសរុប ៣៨៩ ០០០តោន កើនឡើង ១៣.២៦% បើប្រៀបធៀបទៅរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ហើយទទួលបានទឹកប្រាក់សរុបចំនួន ២៤២.៨០ លានដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ប្រភេទអង្ករដែលបាននាំចេញ រួមមានអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៦៥.៨% អង្ករសចំនួន ២៩.៩១% អង្ករសរីរាង្គចំនួនជិត ២% អង្ករចំហ៊ុយ ចំនួនជាង២% និងអង្ករដំណើបចំនួន ០.០១%។

សូមបញ្ជាក់ថា នៅក្នុងចំណោមប្រទេសទាំង ៥៤ ដែលកម្ពុជាបាននាំអង្ករចេញទៅ ប្រទេសចិនគឺឈរលំដាប់លេខ១ ស្មើនឹង៤៤% ប្រទេសបារាំងលេខ២ ស្មើនឹង១៥% ប្រទេសម៉ាឡេស៊ី ស្មើនឹង ៦% ប្រទេសហូឡង់ ស្មើនឹង ៤% និងប្រទេសអ៊ីតាលី ហ្កាប៊ុង ព្រុយណេ ស្មើនឹង ៣% ក្រៅពីនោះគឺ ៤៨ប្រទេសផ្សេងទៀត៕