ឧកញ៉ា គីម ហ៊ាង ចែករំលែកវិធីសាស្ត្រ ធ្វើម៉េចឱ្យជីវិតប្តីប្រពន្ធ រស់នៅមានសុភមង្គល

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់បុរី វិមានសំណាង បានលើកឡើងថា មិនថាបុរសឬនារី ពេលខ្លះមិន​ទាន់​ពេញចិត្ត​អ្វី​ដែល​ខ្លួន​​ឯង​មាន​១០០%​ផង តើ​​យើង​អាច​រក​បុរស ឬ​នារី​ណា​ ដែល​យើង​ពេញ​ចិត្ត​១០០% មក​ធ្វើ​ជា​ប្តី ឬ​ធ្វើ​ជា​ប្រពន្ធ​បាន​ដោយ​របៀប​ណា? ដូច្នេះ​គឺ​គ្មាន​ទេ ប៉ុន្តែ​​សម្រាប់​​​ជា​ដំណោះស្រាយ​គឺ​ត្រូវ​គិត​ថា បើសិន​ជា​យើង​មាន​ដៃគូជីវិត ​មានចំណុចដែលយើងពេញចិត្ត ច្រើនជាងមិនពេញចិត្ត នោះចាត់ទុកថា​គាត់​ជាគូជីវិត​ដ៏ល្អ​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារួមមក ឧកញ៉ាបណ្ឌិត គីម ហ៊ាង យល់ឃើញថា លើលោកនេះ​គ្មាន​ប្តី ឬ​ប្រពន្ធ​ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ គឺ​មាន​តែ​ប្តី ឬ​ប្រពន្ធ​ដែល​សមរម្យ ​មាន​ចំណុច​ល្អ​ច្រើន​ជាង​មិន​ល្អ ​​​ហើយ​យើង​យក​ពេល​វេលា​ថែ​រក្សា​អ្វី​​ដែល​គាត់​មាន​ល្អ និង​កែប្រែ​នូវ​អ្វី​ដែល​គាត់​មិន​ល្អ ដើម្បី​ស្រប​គ្នា។ ពេល​ដែល​ធ្វើ​ដូចនេះ​បាន នោះ​​លោក​ឧកញ៉ា គិត​ថា ជីវិត​រស់​នៅ​របស់​ប្តី​ប្រពន្ធ នឹង​មាន​សុភមង្គល៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖