ឧកញ៉ា ហេង វ៉ាន់ដា ដឹកនាំអ្នករកស៊ីក្នុងវិស័យអប់រំប្រមាណ ១០០នាក់ជួបគ្នាពិគ្រោះលើបញ្ហាប្រឈម ស្នើសុំទៅក្រសួងអប់រំដោះស្រាយ

ជុំវិញ​ឧកញ៉ា

អ្នកវិនិយោគក្នុងវិស័យអប់រំនៅកម្ពុជាប្រមាណ ១០០រូប ជួបប្រជុំពិគ្រោះ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម កង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យអប់រំ និងដើម្បីដាក់បញ្ចូលបញ្ហាប្រឈម កង្វល់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធនៃស្ថាប័នរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំកាលពីថ្ងៃទី៩ ខែកញ្ញានេះ ដឹកនាំដោយឧកញ៉ា ហេង វ៉ាន់ដា សហប្រធានក្រុមការងារ “ដ” ផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា រួមទាំងតំណាងគ្រឹះស្ថានអប់រំផ្នែកឯកជន, សមាគមឧត្តមសិក្សាកម្ពុជា ដែលចូលរួមប្រមាណជា ១០០នាក់ ទាំងផ្ទាល់ និងតាមរយៈអនឡាញ។

ក្នុងកិច្ចប្រជុំនេះ បានលើកឡើងអំពី សកម្មភាព និងសម្មិទ្ធិផលសម្រេចបាននាពេលកន្លងមករបស់ក្រុមការងារផ្នែកអប់រំ និងស្វែងរកបញ្ហាប្រឈម កង្វល់ ក៏ដូចជាសំណូមពរថ្មីៗ ដើម្បីដាក់ជូនអង្គប្រជុំទាំងមូល ដើម្បីធ្វើការពិគ្រោះពិភាក្សាក្នុងការដាក់ស្នើសុំដំណោះស្រាយពី ក្រសួងអប់រំ យុវជន និងកីឡា នាពេលខាងមុខ។

គួររំលឹកថា ការរៀបចំកិច្ចប្រជុំក្រុមការងា “ដ” ផ្នែកអប់រំ” នេះជាលេីកដំបូងក្នុងឆ្នាំ២០២២ ដោយឡែកនៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា តែងតែសម្របសម្រួលជូនដល់វិស័យផ្សេងៗជាច្រេីនទៀត ដេីម្បីលេីកយកបញ្ហាមកពិគ្រោះពិភាក្សា និងដាក់ស្នើសុំដំណោះស្រាយពី ស្ថាប័នរដ្ឋដែលមានការពាក់ព័ន្ធ៕