ក្រដាសប្រាក់ជិត ៥ លានសន្លឹកដែលមានរូបម្ចាស់ក្សត្រី Elizabeth II នឹងត្រូវផ្លាស់ប្ដូររូបភាព

អន្តរជាតិ

ក្រដាសប្រាក់​រាប់​លាន​សន្លឹក ដែល​កំពុង​ចរាចរ​នៅ​ចក្រភពអង់គ្លេស​ គឺ​សុទ្ធ​តែ​មាន​រូប​ម្ចាស់ក្សត្រី Elizabeth II ប៉ុន្តែ​ក្រោយ​ការ​ចូលទិវង្គត​របស់​ទ្រង់ ក្រដាសប្រាក់​ទាំងនោះ​អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ​រូបភាព​ថ្មី។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី CNN បានឲ្យ​ដឹង​ថា ក្រដាសប្រាក់​ច្រើនជាង ៤,៧ លាន​សន្លឹក​ដែល​មាន​រូប​ម្ចាស់ក្សត្រី Elizabeth II កំពុង​មាន​ចរាចរ​នៅ​អង់គ្លេស ដែល​គិត​ជា​ទឹកប្រាក់​គឺ​ប្រហែល ៨២ ពាន់​លាន​ផោន ឬ​ប្រមាណ ៩៥ ពាន់​លាន​ដុល្លារ។

ក្រៅពី​ក្រដាសប្រាក់ ក៏​នៅ​មាន​ដូចជា​កាក់​ដែល​មាន​រូបទ្រង់​ទៀត​ផង ហើយ​បើតាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ​ធនាគារកណ្ដាល​បាន​បញ្ជាក់​ថា មាន​កាក់​ប្រមាណ ២៩ ពាន់​លាន​កាក់​ដែល​មាន​រូប​របស់​ម្ចាស់ក្សត្រី Elizabeth II។

សារព័ត៌មាន​ខាងលើ​បាន​អះអាង​ថា ក្រដាសប្រាក់​ថ្មី​នឹង​ត្រូវ​ណែនាំ​ក្រោយ​ចប់​ពិធី​កាន់ទុក្ខ​ម្ចាស់ក្សត្រី ស្របពេល​ធនាគារកណ្ដាល​បង្ហើប​ថា ក្រដាសប្រាក់​ចាស់​នឹង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ត្រឹម​រយៈពេល​កំណត់​មួយ។

សូមជម្រាបដែរ​ថា មិនមែន​មានតែ​ក្រដាសប្រាក់​នៅ​អង់គ្លេស​ឡើយ​ដែល​មាន​រូប​ម្ចាស់ក្សត្រី Elizabeth II ពោល​នៅ​ប្រទេស​ផ្សេងៗ​ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​អង់គ្លេស​ក៏​បាន​ប្រើប្រាស់​លុយ​ដែល​មាន​រូប​ទ្រង់​ដូចគ្នា តួយ៉ាង​ដូចជា កាណាដា និងអូស្ត្រាលី​ជាដើម៕