ប្រិយមិត្តប្រាកដជាស្គាល់ពីតារាស្រីស្អាត ចិត្តធម៌ និងអ្នកលក់អនឡាញដ៏ល្បីឈ្មោះ ហង្ស ម៉ារ៉ានីជាមិនខាន ដោយសារការចូលចិត្តធ្វើសប្បុរសធម៌របស់អ្នកនាង និងភាពជោគជ័យដែលអ្នកនាងទទួលបានកន្លងមក។
យ៉ាងណា ថ្មីៗនេះអ្នកនាងស្រាប់តែទម្លាយថា នៅពីក្រោយភាពជោគជ័យរបស់អ្នកនាង គឺមានស្វាមីជាអ្នកចាំជួយជ្រោមជ្រែង បើទោះជាមានអ្នកធ្លាប់មាក់ងាយស្វាមីអ្នកនាងថា ស្លៀកពាក់ខោមិនខោ អាវមិនអាវ ក៏ស្វាមីអ្នកនាងមិនខ្វល់ ហើយអ្វីដែលសំខាន់គឺស្វាមីអ្នកនាងចាំជួយគ្រប់រឿង មិនថាតែរឿងរកស៊ីផ្ទាល់ខ្លួន ការងារផ្ទះ និងសូម្បីតែការងារមើលកូន។
អ្នកនាងក៏បានបង្ហោះជាសារលើកទឹកចិត្តដល់អ្នកគាំទ្រផងដែរ ដោយមានអត្ថន័យថា “មនុស្សគ្រប់រូបតែងតែ ស្រមៃចង់បាន របស់ល្អៗប្រើប្រាស់ ចង់បានផ្ទះដ៏សមរម្យ1រស់នៅ មានឡានដ៏សមរម្យ1ជិះ មានម្ហូបឆ្ងាញ់ញាំ និងមានគ្រួសារ1ប្រកបដោយសុមង្គល តែអ្នកខ្លះក៏សមដូចបំណង អ្នកខ្លះក៏មិនសមដូចបំណងនោះទេ សូមបងៗប្អូនៗកំបាក់ទឹកចិត្តណា តស៊ូឡើង គ្មានអ្វីៗបានមកដោយងាយស្រួលទេ ហើយភាពមានបានក៏មិនអាចកើត ឡើងលើមនុស្សខ្ជិលដែរ ចាប់ផ្តើមពីតូច ទៅធំណា ម្តងតិចៗ តិចតក់ៗ ហើយក៏មិនមែន1ថ្ងៃបាន 1ខែបាន 1ឆ្នាំបានគ្រប់យ៉ាងដែលយើងចង់បាននោះ ត្រូវការពេលវេលាយូ ម្នាក់ៗគេខំណាស់ គេប្រឹងណាស់ គេតស៊ូណាស់ ទំរាំមានថ្ងៃនេះ កំខ្លាចលំបាក កំខ្លាចខ្មាសគេ កំខ្វល់ខ្វាយ កំក្តៅក្រហាយច្រើន នឹងពាក្យមើលងាយរបស់អ្នកដទៃ អ្នកត្រូវអរគុណពួកគាត់ ហើយឆ្នៃខ្លួនឯង អោយគាត់ឃើញថា អ្នកមិនមែនដូចជាកាគិតរបស់ពួកគាត់ឡើយ គាត់តែជួបការលំបាក អ្នកកាន់តែរឹងមាំ កាន់តែលំបាកអ្នកកាន់តែតស៊ូ ហើយអ្នកនឹងដឹងថា អ្នកជាមនុស្សអស្ចារ្យ ដែលខ្លួនឯងពេលខ្លះ មិនដែលគិតថាខ្លួនឯងអាចធ្វើបានផង ដូចច្នេះអ្នកទាំងអស់គ្នាកំបោះបង់ខ្លួនឯងអោយសោះ គេអាចបោះបង់យើងបាន តែសូមហាម យើងខ្លួនឯងហាមបោះបង់ខ្លួនឯងអោយសោះ តស៊ួឡើង ខ្ញុំជឿថាអ្នកក៏អាចធ្វើបាន”៕