ប្រធានសភាចិន រិះគន់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី

អន្តរជាតិ

លោក Li Zhanshu ប្រធានសភាប្រជាជនចិន​បាន​ធ្វើ​ដំណើរទស្សនកិច្ច​សុច្ឆន្ទៈជាផ្លូវការទៅ​កាន់​ប្រទេស​រុស្ស៊ី​ ក្រោម​ការ​អញ្ជើញ​ពី​លោក Vyacheslav Volodin ប្រធានសភារុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​នេះ បុរស​ដែល​តំណាង​ឲ្យ​ប្រទេស​ចិន​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ហើយ​លោក​បាន​សម្ដែង​ការ​មិនពេញ​ចិត្ត​ជាមួយ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​រុស្ស៊ី​ទទួល​បាន​ពី​មហាអំណាច​លោកខាងលិច និង​សហភាព​អឺរ៉ុប។

យោង​តាម​ការ​ចុះផ្សាយ​ពី VOA បាន​ឲ្យដឹង​ថា ប្រធានសភា​ចិន​បាន​រិះគន់​លើ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី និង​បាន​ទម្លាយ​ថា ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​នៅ​តែ​គាំទ្រ​រុស្ស៊ី​សម្រាប់​សង្គ្រាម​ជាមួយ​អ៊ុយក្រែន។

សូមជម្រាប​ដែរ​ថា រុស្ស៊ី​ក៏​បាន​បង្ហាញ​ពី​ភក្ដីភាព​របស់​ពួកគេ​ទៅកាន់​ចិន​ តាមរយៈការ​គាំទ្រ​ចិន​ពី​ការចោទប្រកាន់​របស់ UN ជុំវិញ​ការ​រំលោភបំពាន​សិទ្ធមនុស្ស ជាពិសេស​លើ​ប្រជាជន​មូស្លីម។

ការគាំទ្រគ្នាទៅវិញទៅមក​បែបនេះបាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ចិន​គឺ​កាន់តែ​ស្អិតល្មួត​ ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​កាន់តែ​មាន​ការ​ប្រុងប្រយ័ត្ន​លើសដើម ដ្បិត​តាំងពី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​មក ចិន​គឺ​ជា​អ្នកកើបផល​ប្រយោជន៍​បាន​ច្រើន​បំផុត​សម្រាប់​ឱកាស​មាស​មួយ​នេះ៕