អតីតនាយករដ្ឋមន្ត្រីឆែក ឡើងតុលាការតវ៉ាក្ដីក្ដាំកិបកេងលុយ EU ២ លានដុល្លារ

អន្តរជាតិ

កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ អតីតនាយករដ្ឋមន្ត្រី​សាធារណរដ្ឋឆែក Andrej Babis ​ត្រូវបាន​កោះហៅ​ឡើង​តុលាការ ជុំវិញ​ពាក្យបណ្ដឹង​ចោទ​លោក​ថា បាន​កិបកេង​លុយ​ជំនួយ​ពី​សហភាព​អឺរ៉ុប​ប្រមាណ ២ លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី Reuters បាន​ឲ្យ​ដឹងថា ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​មហាសេដ្ឋី​ខាងលើ​ដែល​ជា​ម្ចាស់​សហគ្រាស​ធំៗ​លើ​វិស័យ​ជាច្រើន​ ជុំវិញ​ការ​កិបកេង​លុយ​ជំនួយ​ពី EU មុន​ពេល​បង្កើត​គណបក្ស​ប្រឆាំង ANO នៅក្នុង​ឆ្នាំ ២០១១។

យ៉ាងណា លោក Babis បាន​ប្រកែក​ដាច់​អហង្ការ​ថា ​ពាក្យចោទប្រកាន់​ទាំង​អម្បាលម៉ាន​គឺ​សុទ្ធសឹង​តែ​មិនពិត ហើយ​បញ្ហា​នេះ​គឺ​ទាក់ទង​នឹង​រឿងនយោបាយ។

សូមជម្រាប​ដែរ​ថា លោក Babis ធ្លាប់​បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឆែក​ពី​ឆ្នាំ ២០១៧ ដល់​ ២០២១ ហើយ​ថ្មីៗនេះ​លោក​ហាក់​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែខ្លាំង រហូត​ដល់​អ្នកវិភាគ​ជាច្រើន​សន្និដ្ឋាន​ថា បុរសវ័យ ៦៨ ឆ្នាំ​ទំនង​អាច​ទទួល​បាន​តំណែង​មួយ​នេះ​ម្ដងទៀត​សម្រាប់​អាណត្តិក្រោយ​។

គួររំលឹកដែរថា ទ្រព្យសម្បត្តិសរុបរបស់​អ្នកនយោបាយចាស់វស្សាម្នាក់នេះមាន​ប្រមាណ​ជិត ៤ ពាន់​លាន​ដុល្លារ​អាមេរិក បើយោងតាម​ទិន្នន័យផ្ដល់ឲ្យដោយ Forbes៕