កាលពីថ្ងៃពុធ គណៈកម្មាធិការសភាឥណ្ឌូណេស៊ី និងរដ្ឋាភិបាលបានយល់ព្រមពីសំណើលើគម្រោងចំណាយសម្រាប់ឆ្នាំ ២០២៣ ក្នុងទំហំទឹកប្រាក់ ៣ ៦០១,២ ទ្រីលានរូពីឥណ្ឌូណេស៊ី ឬប្រមាណ ២០៥,៣១ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Kelo។
ប្រភពដដែលបានបន្ថែមទៀតថា ទឹកប្រាក់ដែលបានអនុម័តនេះគឺមានទំហំខ្ពស់ជាងទឹកប្រាក់ដែលបានស្នើសុំបន្តិចបន្តួច បើតាមការលើកឡើងរបស់ប្រធានគណៈកម្មាធិការសភាលោក Abdullah Said បាននិយាយ។
បុរសខាងលើក៏បានបន្ថែមទៀតថា គោលដៅនៃការចំណាយសម្រាប់ឆ្នាំ ២០២៣ នេះគឺដើម្បីបង្កើនផលិតផលក្នុងស្រុកសរុបឲ្យដល់ ២,៨៤% ខណៈរដ្ឋាភិបាល និងគណៈកម្មាធិការសភាយល់ឃើញថា សេដ្ឋកិច្ចម៉ាក្រូនឹងអាចលូតលាស់ដល់ ៥,៣%។
យ៉ាងណា ការបោះឆ្នោតសម្រេចគឺនៅតែត្រូវការ ប៉ុន្តែជាទូទៅនៅពេលគណៈកម្មាធិការសភាបានអនុម័តហើយ សំណើមួយនេះគឺមានភាគរយខ្ពស់ក្នុងការសម្រេចទៅបាន៕