មហាសេដ្ឋីសិង្ហបុរី ប្រកាសមិនយកប្រាក់ខែ ជួយសម្រាលការចំណាយរបស់ក្រុមហ៊ុន

អន្តរជាតិ

ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ជាសកល បាន​ប៉ះទង្គិច​យ៉ាងខ្លាំង​ដល់​វិស័យ​ជំនួយ​នានា ហើយ​ក្នុង​នោះ​ក្រុមហ៊ុន Sea Ltd. នៅ​សិង្ហបុរី​ក៏​ទទួល​ឥទ្ធិពល​មួយ​នេះ​ធ្ងន់ធ្ងរ​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​របាយការណ៍​ចុះផ្សាយ​ដោយ Bloomberg បាន​បង្ហាញ​ថា ក្រុមហ៊ុន​របស់​មហាសេដ្ឋី Forrest Li ទទួល​រង​ការ​ខូចខាត​ជា​ខ្លាំង​ក្នុង​រយៈពេល​ជិត ១ ឆ្នាំ​ចុងក្រោយ ពោល​មូលធនទីផ្សារ​របស់​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ​រហូត​ដល់​ជាង ១៧០ ពាន់​លាន​ដុល្លារ តាំងពី​ខែតុលា​ឆ្នាំមុន​មក​ទល់​ពេលនេះ។

ដើម្បី​ជួយ​សម្រាល​ដល់​ការ​ចំណាយ​របស់​ក្រុមហ៊ុន ថ្មីៗនេះ​លោក Li បាន​ប្រកាស​ថា នឹង​យក​ប្រាក់ខែ​ឡើយ រហូត​ដល់​ក្រុមហ៊ុន​មាន​ស្ថិរភាព​ល្អ​ឡើងវិញ ហើយ​លោក​នឹង​រឹតបន្តឹង​បន្ថែម​លើ​គោលនយោបាយ​ចំណាយ​ផងដែរ។​

បើ​តាម​ការ​ចុះផ្សាយ​ពី The EDGE បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ប្ដូរ​សំបុត្រ​យន្តហោះ​ពី Business Class មក Economy Class ការ​ចំណាយ​លុយ​លើ​ម្ហូបអាហារ​ក្នុង​ថ្ងៃ​ត្រឹម ៣០ ដុល្លារ និង​ថ្លៃចាយវាយ ១៥០ ដុល្លារ/ថ្ងៃ រាប់​បញ្ចូល​តាំង​ថ្លៃស្នាក់នៅ​ផងដែរ សម្រាប់​បុគ្គលិក​មាន​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស៕