យោងតាមទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រាអតិរកពាណិជ្ជកម្មរបស់ខ្លួន ក្នុងចំនួន ៥,៧៦ ពាន់លានដុល្លារ នៅក្នុងខែសីហា ដែលជាចំនួនច្រើនបំផុតក្នុងរយ:ពេល ៤ ខែចុងក្រោយ គិតចាប់ពីខែមេសាមក នៅពេលដែលនាំចេញ និងនាំចូល បានកើនឡើងលើសពីការព្យាករទុក ។
ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍អំពីចំនួនលើសនៃពាណិជ្ជកម្ម ដែលបានព្យាករទុក ជារៀងរាល់ខែ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ មក ជាមួយនឹងការនាំចេញ ត្រូវបានជំរុញដោយការកើនឡើងនៃតម្លៃទំនិញ ។
ហើយយ៉ាងណា ចំពោះអតិរេក នៅខែសីហា គឺជាចំនួនកើនឡើងដ៏ច្រើនបំផុតមួយ ចាប់តាំងពីមេសា ដែលមានចំនួនអតិរេក ៧,៥៦ ពាន់លានដុល្លារ ខណ:ចំនួននេះ ត្រូវបានកត់ត្រាថាជាចំនួនអតិរេកដ៏ធំបំផុត របស់ប្រទេសឥណ្ឌូនេស៊ី ។
គួរឱ្យដឹងថា ការនាំចេញរបស់ឥណ្ឌូនេស៊ី បានកើនឡើង ៣០,១៥% នៅក្នុងខែសីហា ដល់ចំនួន ២៧,៩១ ពាន់លានដុល្លារ ជាមួយនឹងការនាំចេញប្រេង ឧស្ម័ន និងផលិតផលរ៉ែ ដែលបានកើនឡើងខ្លាំង ធៀបនឹងការព្យាករដែលរំពឹងទុក ១៩,១៩% ។ ទន្ទឹមនឹងនោះ សម្រាប់ការនាំចូលវិញ មានតម្លៃ ២២,១៥ ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៣២,៨១% បើធៀបនឹងការព្យាករដែលមានកំណើនត្រឹម ៣០,៦០% ៕