ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមកូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញានេះ បន្តចែករំលែកបណ្តាំឪពុក គឺសម្តេចតេជោ ហ៊ុន សែន សម្រាប់កូនៗ។
ការចែកចាយបណ្តាំឪពុក របស់ឧត្តមសេនីយ៍ឯក ផ្កាយ ៣ ហ៊ុន ម៉ាណែត លើបណ្ដាញសង្គមហ្វេសប៊ុកនោះ ក៏ជាសារដ៏ល្អសម្រាប់មនុស្សទូទៅដែលត្រូវសិក្សារៀនសូត្រពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ក៏ដូចជាឈ្វេងយល់បទពិសោធន៍ និងទស្សនៈដឹកនាំគ្រប់គ្រងក្រុមគ្រួសារ ទុកជាគំរូផងដែរ។
បណ្តាំរបស់លោកឪពុកបីចំណុច ដែលឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបញ្ជាក់ថា សម្រាប់កូនៗទាំងអស់ត្រូវចងចាំជានិច្ច រួមមាន៖
១. ត្រូវគិតគូរដល់ប្រជាជនជាធំ ដោយឈរខាងប្រជាជនគ្រប់ពេលវេលា
២. ត្រូវគិតគូដល់ផលប្រយោជន៍ជាតិជាធំគ្រប់ពេលវេលា
៣. ហ៊ានធ្វើ ហើយធ្វើអោយពិតប្រាកដនិងច្បាស់លាស់ ហើយហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងសកម្មភាពរបស់ខ្លួន៕