ធនាគារពិភពលោក ព្រមានពីការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកើនឡើង ចំពេលអត្រាការប្រាក់កាន់តែខ្ពស់

អន្តរជាតិ

អត្រា​នៃ​ការ​កើតមាន​វិបត្តិសេដ្ឋកិច្ច​ជា​សកល​កំពុង​ខិតកាន់​តែ​កៀក​មែនទែន​ហើយ ស្របពេល​កំណើន​អត្រា​ការប្រាក់​ក៏​កាន់តែ​ខ្ពស់ទៅៗ​ថែមទៀត ដូច្នេះ​ធនាគារ​ពិភពលោក​បាន​ចេញ​សារ​ដាស់តឿន និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​ដល់​ការ​ផ្គត់ផ្គង់ ដើម្បី​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា អតិផរណា​ជា​សកល​បាន​កើនឡើង​លឿន​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ ដោយសារ​តែ​ការ​រាំងស្ទះ​សង្វាក់ផ្គត់ផ្គង់ ចំពេល​តម្រូវការ​មាន​ខ្ពស់​នៅ​ប្រទេស​មួយ​ចំនួន​អំឡុងពេល​មាន​ជំងឺ​រាតត្បាត។

ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ បង្ក​ផល​ប៉ះពាល់​មួយ​តង់​ហើយ ប៉ុន្តែ​នៅពេល​ដែល​រុស្ស៊ី​បើកការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​មួយតង់​ទៀត​ វា​រឹតតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​យ៉ាប់យ៉ឺន ដ្បិត​ប្រទេស​ទាំង ២ គឺ​ជា​អ្នក​នាំចេញ​ស្បៀងអាហារ​ធំ​បំផុត​មួយ​នៅ​លើ​លោក។

បន្ថែម​ពី​នោះ សេដ្ឋកិច្ចវិទូ​នៃ​ធនាគារពិភពលោក​ធ្លាប់​បង្ហើប​ថា ប្រទេស​ជាច្រើន​នឹង​ជៀស​មិនផុត​ពី​វិបត្តិសេដ្ឋកិច្ច​ដែល​អាច​កើតមាន​ឡើង​នៅ​ឆ្នាំ ២០២៣ ឡើយ ហើយ​លោក David Malpass ប្រធាន​ធនាគារពិភពលោក​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជាច្រើន​ត្រៀមខ្លួន​ប្រឈម​នឹង​វិបត្តិ​ដ៏​អាក្រក់​មួយ​នេះ៕