សម្តេច ហ៊ុន សែន ខកខានមិនបានប្រារព្ធពិធីភ្ជុំបិណ្ឌឆ្នាំនេះ ព្រោះជាប់បំពេញតួនាទីសំខាន់ៗចំនួន៣

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នឹងចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថា នៅថ្ងៃទី២៣ ខែកញ្ញា។ បន្ទាប់ពីនោះទៅ សម្តេចក៏នឹងធ្វើទស្សនកិច្ចនៅប្រទេសគុយបា នៅថ្ងៃទី២៤-២៥ ខែកញ្ញា ខែ ចំពេលដែលភ្ជុំបានមកដល់។ ហើយបន្ទាប់មក សម្តេចក៏នឹងហោះទៅទីក្រុងតូក្យូថែមទៀត ដើម្បីចូលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៉ីនហ្ស៊ូ អាបេ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសារសម្លេងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងថា សម្តេចនឹងមិនមានឱកាស ដើម្បីប្រារព្ធពិធីភ្ជុំបិណ្ឌនោះទេ ដោយសារតែសម្តេចនឹងអញ្ជើញទៅថ្លែងសុន្ទរកថា ក្នុងកម្មវិធីរបស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក, ធ្វើទស្សនកិច្ចនៅទីក្រុងឡាហាវ៉ា ប្រទេសគុយបា និងទៅគោរពវិញ្ញាណក្ខន្ធលោក ស៉ីនហ្ស៊ូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានឲ្យដឹងថា ទោះជាយ៉ាងនេះក្តី សម្តេចនៅតែអាចមើលការងារពីចម្ងាយបាន ជាមួយការទទួលខុសត្រូវរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលពេលនោះសម្តេចក្រឡាហោម ទទួលខុសត្រូវក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី។

សូមបញ្ជាក់ដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ៕