មហាសេដ្ឋីកំពុងឡើងកូដ Adani បណ្ដាក់ទុនថែមជាង ២ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន​ស៊ីម៉ងត៍​

អន្តរជាតិ

បច្ចុប្បន្ន Gautam Adani គឺ​កំពុង​ឡើងកូដ​ខ្លាំង​ ពោល​ទ្រព្យសម្បត្តិ​ហូរចូល​ដូចទឹក ត្រឹម​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ទំហំ​ទ្រព្យសម្បត្តិ​របស់​លោក​បាន​កើនឡើង​ជាង ៣ ដង ហើយ​បើយោង​តាម​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​របស់​ Forbes មហាសេដ្ឋី​ឥណ្ឌា​កំពុង​ឈរ​នៅ​លេខ ៣ ជា​អ្នកមាន​បំផុត​ក្នុង​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ ស្ដេចត្រាញ់​ប្រចាំ​ទ្វីបអាស៊ី​បាន​បន្ថែម​ទុន​លើ​មុខជំនួញ​របស់​ខ្លួន​ជាច្រើន​ហើយ​ក្នុង​នោះ លោក​បាន​ចាយ​លុយ​ជាង ២,៥ ពាន់​លាន​ដុល្លារ ឬ​ប្រមាណ ២០០ ពាន់​លាន​រូពី​ទៅក្នុង​ក្រុមហ៊ុន​ស៊ីម៉ងត៍ ដោយ​មាន​បំណង​ឲ្យ​កូនប្រុស​មក​មើល​ការ​ខុសត្រូវ។

យោង​តាម​ការ​ចុះផ្សាយ​ពី​ Thenationalnews បាន​ឲ្យ​ដឹង​ថា លោក Adani បាន​ចុចឈ្មោះ​កូនច្បង Karan Adani ជា​ប្រធាន​​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ Ambuja Cements និង ACC ខណៈ​រូបលោក​កាន់តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​ទាំង ២។

សូមជម្រាប​ដែរ​ថា ក្រោយ Adani Group បាន​ទិញ​យក​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ខាងលើ​ហើយ ពួកគេ​បាន​ក្លាយជា​អ្នកផលិត​ស៊ីម៉ងត៍​ធំ​បំផុត​ទី ២ ប្រចាំ​ប្រទេស​ឥណ្ឌា ស្របពេល​ការ​ទិញ​យក​មួយ​នេះ គឺជា​ការ​ចំណាយ​ធំ​បំផុត​របស់​ Adani ពោល​គឺ​បាន​ចាយ​អស់​ជិត ១១ ពាន់លានដុល្លារ៕