ភាពជោគជ័យខ្លាំងនៃក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលោក Gautam Adani ថ្មីៗនេះ បានវ៉ាដាច់ក្រុមហ៊ុនខ្នាតយក្ស Tata ដើម្បីក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុត នៅក្នុងប្រទេសឥណ្ឌា ។
នៅពេលបិទទីផ្សារជួញដូរកាលពីថ្ងៃសុក្រកន្លងទៅ ក្រុមហ៊ុនទាំងអស់របស់លោក Adani ដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនធំបំផុតរបស់ឥណ្ឌា BSE បានកើនឡើងតម្លៃដល់ ២២,២៧ ទ្រីលានរូពី (ប្រហែល ២៧៨ ពាន់លានដុល្លារ) ពោលគឺបានវ៉ាដាច់ក្រុមហ៊ុន Tata Group ដែលមានតម្លៃ ២០,៧៧ ទី្រលានរូពី (២៦០ ពាន់លានដុល្លារ) ។
រីឯក្រុមហ៊ុន Mukesh Ambani-led Reliance Group គឺបានស្ថិតក្នុងលំដាប់ទីបី ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេបំផុត នៅឥណ្ឌា ជាមួយនឹងតម្លៃមូលធនប័ត្រទីផ្សារប្រមាណ ១៧,១៦ ទ្រីលានរូពី (២២០ ពាន់លានដុល្លារ)។
គួរឱ្យដឹងផងដែរថា មហាសេដ្ឋី Adani មានក្រុមហ៊ុនចំនួន ៩ នៅក្នុងដៃ ដែលបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនរបស់ឥណ្ឌា ដោយក្នុងនោះក្រុមហ៊ុន Reliance Industries (RIL) មានចំណែកមូលធនទីផ្សារធំជាងគេ ជាមួយនឹងចំនួន ៩៨,៥% ។
ជាមួយគ្នានេះ ក្រុមហ៊ុន Tata Group មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៧ ដែលក្នុងនោះក្រុមហ៊ុន Tata Consultancy Services (TCS) មានចំណែក ៥៣% នៃមូលធនទីផ្សារសរុបរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារហ៊ុនឥណ្ឌា ។
ជម្រាបផងដែរថា លោក Gautam Adani ត្រូវបានគេចាត់ទុកថាជាមហាសេដ្ឋីមានដាច់គេនៅអាស៊ី ហើយថ្មីៗនេះ លោកថែមទាំងបានវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Amanzon ជាអ្នកមានបំផុតលើពិភពលោកថែមទៀតផង ខណ:បើតាម Forbes និង Bloomberg បានបង្ហាញថាទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីឥណ្ឌារូបនេះ មានចន្លោះពី ១៤៧ ពាន់លានដុល្លារ ទៅ ១៥២ ពាន់លានដុល្លារ ៕