ចិនប្រកាសនឹងបង្កើនការនាំចូលផលិតផលកសិកម្មពីប្រទេសវៀតណាម

អន្តរជាតិ

នៅថ្ងៃទី ១៩ ​កញ្ញា​នេះ សារព័ត៌មាន​រដ្ឋ​បាន​ចុះ​ផ្សាយ​ថា ចិន​នឹង​បង្កើន​ផលិត​ផល​នាំចូល​កសិកម្ម​ពី​ប្រទេស​វៀតណាម ក៏​ដូចជា​ធានា​សម្រួល​ដល់​ការ​ដឹកទំនិញ​តាម​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង ២ ទៀត​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនត្រឹម​តែប៉ុណ្ណោះ ចិន​ក៏​នឹង​ហ៊ាន​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​ឲ្យ​កាន់តែ​ធំ​ជាងមុន និង​គ្រោង​បង្កើន​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង ២ ដើម្បី​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ ស្របពេល​ការ​បន្ធូរបន្ថយ​លើ​ការ​រឹតបន្តឹង​ច្បាប់​កូវីដ​អាច​នឹង​លើកលែង​ថែមទៀត។

សូមជម្រាបដែរ​ថា យោងតាម​ទិន្នន័យ​ចុះផ្សាយ​ដោយ OEC បាន​ឲ្យ​ដឹង​ថា គិត​ពីខែកក្កដា​ឆ្នាំទៅ​ រហូត​ដល់​ត្រឹមខែកក្កដា​ឆ្នាំ​នេះ ទំហំ​នៃ​ការ​នាំចេញ​ផលិតផល​ពីវៀតណាម​ទៅ​ចិន​កើនឡើង ៦,៦១% ពោល​កើន ពី ៦,២៥ ដល់ ៦,៦៧ ពាន់លាន​ដុល្លារ។

ដោយឡែក Zawya វិញ​ក៏​បាន​ព្យាករណ៍​ពី​ការ​នាំចេញ​របស់​វៀតណាម​ឆ្នាំ​នេះ​ផង​ដែរ ពោល​ពួកគេ​សន្និដ្ឋាន​ថា ការនាំចេញ​របស់​វៀតណាម​ឆ្នាំ​នេះ​អាច​កើន ៩,៤៦% ឬ​អាច​ដល់ ៣៦៨ ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំទៅ៕