ថៃគ្រោងកើបលុយពីវិស័យទេសចរណ៍ជាង ៦០ ពាន់លានដុល្លារនៅឆ្នាំក្រោយ

អន្តរជាតិ

មួយ​រយៈកាល​ចុងក្រោយ ប្រទេស​ថៃ​ហាក់​ផ្ដោត​ខ្លាំង​លើ​វិស័យទេសចរណ៍​របស់​ខ្លួន ពោល​គឺ​បាន​ព្យាយាម​អូសទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាច្រើន ហើយថែម​ទាំង​លុបចោល​វិធានការ​ទប់ស្កាត់​កូវីដ ១៩ សម្រាប់​ប្រទេស​មួយ​ចំនួន​ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ រដ្ឋាភិបាល​ថៃ​បាន​ចេញ​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃច័ន្ទ​ថា ពួកគេ​រំពឹង​នឹង​រក​ចំណូល​ប្រមាណ ២,៣៨ ទ្រីលាន​បាត​ ឬ​ប្រមាណ ៦៤,៥ ពាន់​លាន​ដុល្លារ​ពី​វិស័យទេសចរណ៍​នៅ​ក្នុង​ឆ្នាំ ២០២៣ ខាងមុខ។

យោង​តាម​ការ​ចុះផ្សាយពី CNA បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ចង់​បង្កើន​កំណើន​ភ្ញៀវទេសចរណ៍​ឲ្យ​ដល់ ៨០% ច្រើនជាង​ឆ្នាំ ២០១៩ មុនពេល​កូវីដ ១៩ ផ្ទុះឡើង ហើយ​ក៏​សង្ឃឹម​យ៉ាងខ្ពស់​ថា នេះ​គឺជា​កូនសោ​សំខាន់​ក្នុង​ការ​ស្ដារសេដ្ឋកិច្ច​បាន​រហ័ស​ បន្ទាប់​ពី​រង​ការ​ខូចខាត​ដោយសារ​ជំងឺ​រាតត្បាត៕