មក​ស្គាល់​ សហគ្រាស​កែ​ច្នៃ​តំណាប់​ស្វាយ​មូយ​ នៅ​ខេត្ត​ ត្បូងឃ្មុំ

អាជីវកម្ម

បច្ចុប្បន្ន​ឃើញ​ថា​ នៅ​កម្ពុជា​យើង ​​ផ្លែ​ស្វាយ​រដូវ​មាន​អត្រា​សល់​ច្រើន​ ហើយ​ក៏​មាន​សហគ្រាស​ សិប្បកម្ម​ ​ជា​ច្រើន​បាន​ទទួល​ទិញ​យក​ទៅ​កែ​ច្នៃ​ផង​ដែរ​ បើ​ទោះ​បី​ជា​មាន​ការ​នាំ​ចូល​ពី​ខាង​ក្រៅ​យ៉ាង​ណា​ក្តី​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ (LBN Agriculture) គឺ​ជា សហ​គ្រាស​កែ​ច្នៃ​ផ្លែ​ឈើ​ឲ្យ​ក្លាយ​ជា​តំណាប់​ ដែល​បាន​បង្កើត​ឡើង​ប្រមាណ​ ៤ ឆ្នាំ មក​ហើយ​ ពោល​ ​នៅ​ដើម​ខែ​ ឧសភា​ ឆ្នាំ ២០២១៨ មាន​ទី​តាំង​ស្ថិត​នៅ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៧ ក្នុង​ភូមិ បេង ឃុំ ដារ ស្រុក​ មេមត់ ខេត្ត ត្បូងឃ្មុំ ។

តាម​រយៈ​ អិល​ប៊ី​អិន​ អេ​ហ្រ្គី​ខល​ឈ័រ​ ការ​បង្កើត​នូវ​សហគ្រាស​នេះ​ឡើង​ក្នុង​គោល​បំណង​ បង្កើត​ការ​កែ​ច្នៃ​ ឲ្យ​មាន​ផលិត​ផល​សម្រេច​នៅ​ក្នុង​ស្រុក​ និង​ បង្កើន​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ ដោយ​កន្លង​ទៅ​ក៏​បាន​ធ្វើ​ការ​នាំ​ចេញ​ផលិត​ផល​តំណាប់​ស្វាយ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ចិន​ផង​ដែរ​ ។

អ្វី​ដែល​ជា​ចំណុច​ពិសេស​ ភាព​ខ្លាំង​របស់​សហគ្រាស​មួយ​នេះ​ គឺ​អាច​កែ​ច្នៃ​ ផ្លែ​ឈើ​ស្រស់​ឲ្យ​ក្លាយ​ជា​តំណាប់​ដែល​មាន​រស​ជាតិ​ឆ្ញាញ់​ មាន​អនាម័យ​ មាន​គុណ​ភាព​តាម​កម្រិត​ស្តង់​ដារ​អន្តរជាតិ​ ដោយ​មាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ និង ទទួល​បាន​វិញ្ញា​បន​បត្រ​ ​ពី​មន្ទីរ​ពិសោធ​គីមី​ចំណី​អាហារ​ ប្រទេស​ចិន​ មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ពី​រដ្ឋ​មន្រ្តី​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ អាច​នាំ​ផលិត​ផល​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ជា​ការ​ធ្វើ​ឲ្យ​ផ្លែ​ស្វាយ​ក្នុង​ស្រុក​មាន​ទីផ្សារ​ និង​មាន​តម្លៃ​ឡើង​វិញ​ ។

ក្នុង​ការ​ផលិត​តំណាប់​ស្វាយ​ គឺ​សហគ្រាស​ LBN Agriculture ជ្រើស​រើស​ស្វាយ​កែវ​រមៀត​ សាច់​លឿង​ ទំហំ​ប្រមាណ​ ចាប់​ពី​ ៣ ទៅ ៤ ផ្លែ​ ក្នុង​មួយ​គី​ឡូ​ក្រាម ។ ដោយ​ទទួល​ទិញ​ស្វាយ​ស្រស់​ពី​ខេត្ត​ កំពង់​ចាម​ ត្បូងឃ្មុំ ក្នុង​បរិមាណ​ ជាង​ ២០​ តោន​ ក្នុង​មួយ​ថ្ងៃ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​កន្លង​ទៅ​ រដ្ឋ​មន្រ្តី​ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចុះត្រួត​ពិនិត្យ​ ក៏​បាន​ឲ្យ​ដឹង​ថា​ សហគ្រាស​មួយ​នេះ​វិនិ​យោគ​ក្នុង​ទុន​ប្រមាណ​ ជាង​ ២ លាន​ដុល្លារ ៕