ណែនាំឱ្យស្គាល់មុខជំនួញមួយ របស់ភរិយាអ្នកឧកញ៉ា ប៉ោ សំអឿន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ប៉ោ សំអឿន ត្រូវបានគេស្គាល់ថា ជាសេដ្ឋីជើងចាស់មួយរូបនៅប្រទេសកម្ពុជា ដែលបាន​ទទួល​គោរមងារ «អ្នកឧកញ៉ា» ដំបូង​គេ​លំដាប់​ទី​២ តាំងពីឆ្នាំ១៩៩៦ មក​ម្ល៉េះ។ ទោះបីលោកឧកញ៉ា ជាសេដ្ឋី​មួយ​រូប​យ៉ាងណាក្តី ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ភរិយា​របស់​លោក​វិញ គឺ​លោក​ជំទាវ អ៊ូ លក្ខិណា ​​ក៏​​នៅ​តែ​ប្រកប​ជំនួញ​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ជំទាវ អ៊ូ លក្ខិណា ជា​ម្ចាស់​ហាង​ «ផ្ទះសាច់គោ» (The Steak Station)។ ផ្ទះសាច់គោ បម្រើ​សេវា​កម្ម​លក់​សាច់​បែប​លក្ខណៈ​គ្រួសារ ហើយ​អតិថិជន​អាច​បញ្ជារ​ទិញ​ និង​មាន​សេវាកម្ម​ដឹកជញ្ជូន​ដល់​ទីតាំង​តែ​ម្តង។

ផ្ទះសាច់គោ មានលក់សាច់គោ​ស្តង់ដា​មក​ពី​អាមេរិក អូស្ត្រាលី ដែល​មាន​ជា​ប្រភេទ​សាច់​​ជាស្លាយ ស៊ុប ​អាំង និង​ប្រភេទ​ជា​ស្ទេក។ ក្រៅ​ពី​នេះ​ ក៏​មាន​​លក់​គ្រឿង​បន្ថែម​ដូចជា ត្រីដូរី ប្រហិត​តៅហូ ប្រហិតត្រី ប្រហិតនំប៉ោ និង​ប្រហិត​សាច់មឹក។

ក្រៅ​ពី​ការងារ​ប្រកប​មុខ​ជំនួញ អ្នកឧកញ៉ា ប៉ោ សំអឿន និងភរិយា ​តែងតែ​ជួយ​ការងារ​សង្គម​ជា​ច្រើន ​ដូច​ជា​​បរិច្ចាគ​ថវិកា​ជួយ​គ្រួសារ​យោធិន, បរិច្ចាគ​ថវិកា​ជួយ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ទិញ​វ៉ាក់សាំង​កូវីដ-១៩ និង​ការ​បង្កើត​គ្រុប​បណ្តាញ​សង្គម អ្នក​ឧកញ៉ា ប៉ោ សំអឿន សម្រាប់​ការងារ​សប្បុរសធម៌​ជួយ​​​ដល់​​ប្រជាពលរដ្ឋ លោកតា លោកយាយ និង​កង​កម្លាំង​ការពារ​​ក្នុង​មូលដ្ឋាន​​ផងដែរ៕