តើគម្រោង ផាក លែន ពោធិ៍ចិនតុង របស់ក្រុមហ៊ុន ជីប ម៉ុង សាងសង់ដល់ណាហើយ?

ជុំវិញ​ឧកញ៉ា

គម្រោង «ផាក លែន ពោធិ៍ចិនតុង» ជាគម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មី​សន្លាងមួយទៀត ​របស់​ក្រុមហ៊ុន​ ជីប ម៉ុង លែន ​ក្នុងតំបន់ពោធិ៍ចិនតុង ដែល​បាន​​រៀបចំ​ពិធីបញ្ចុះបឋមសិលា​សម្ពោធបើកការដ្ឋានសាងសង់ ​កាល​ពី​​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ២០២១ ​​ក្រោម​វត្ត​មាន​របស់​អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និង​អ្នក​ឧកញ៉ា លាង ម៉េង ដែល​ជា​​សហស្ថាបនិក​របស់​ក្រុម ជីប ម៉ុង គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ជីប ម៉ុង លែន បានបើកលក់គម្រោង ផាក លែន ពោធិ៍ចិនតុង ​​តាំង​​ពីថ្ងៃទី​២១ ខែ មករា ឆ្នាំ ២០២២ ​ខណៈ​ដែល​បច្ចុប្បន្ន​គិត​ត្រឹម​ចុង​ខែ​កញ្ញា ឆ្នាំ២០២២​នេះ ​​ការ​សាងសង់​គឺ​កំពុង​​តែ​ដំណើរ​ការ​​បាន​ប្រហែល​ប្រមាណ​ ៥០% ហើយ។

គម្រោង ផាក លែន ពោធិ៍ចិនតុង ស្ថិតនៅទីតាំងអំណោយផល ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយ​​ធ្វើ​ដំណើរ​តែ​២​នាទី​ប៉ុណ្ណោះ​ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ដែលមានចរន្តសេដ្ឋកិច្ចមមាញឹក ជាមួយ​ពាណិជ្ជកម្ម​ចម្រុះ និងប្រជាពលរដ្ឋរស់នៅច្រើនកុះករ។ គម្រោងនេះ​ សាងសង់លំនៅឋានប្រណីត​ច្រើន​ប្រភេទដូចជាវីឡាឃ្វីន, វីឡាឃ្វីន A, វីឡាឃ្វីន B II, វីឡាភ្លោះ SII, វីឡាកូនកាត់ A S II, វីឡាកូនកាត់ B III និង ហ្សប់ហៅស៍ II ព្រមទាំង​មានសួនឧទ្យាន ​មាន​ដើមឈើតូចធំចម្រុះពណ៌ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃតាមដងផ្លូវ នាំមកនូវបទពិសោធន៍នៃការរស់នៅ​ប្រកបដោយផាសុកភាពទាំងផ្លូវកាយ និងផ្លូវចិត្ត៕